ខេត្តឧត្ដរមានជ័យ៖ លោក វ៉ុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង អសម្ថតភាពក្នុងការបង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ និង បណ្ដែរបណ្ដោយអោយរោងម៉ាស៊ីនរ៉ៃអាជ្រៀកឈើ ក្រោយស្នាក់ការខ្លួនគ្រប់គ្រងប្រព្រឹត្តយ៉ាងរលូន និង អនាធិបតេយ្យមិនធ្វើការបង្រ្កាប ពលរដ្ឋសង្ស័យថាលោក វ៉ុន ប៊ុនធឿន នាយសង្កាត់ដ្ឋបាលព្រៃឈើស្រុកអន្លង់វែង
បានត្រូវថ្នាំសន្ដំម្ចាស់ទីតាំងម៉ាស៊ីនរ៉ៃអាជ្រៀកឈើ ឈ្មោះពេជ្រ ត្រូវជាកូនប្រសារលោក ជួន រះ មេឃុំលំទងហើយទេដឹងបានជាលោកមិនធ្វើការបង្រ្កាប។
គេសង្កេតឃើញថាតាំងពីលោក វ៉ុន ប៊ុនធឿន ឡើងមកកាន់តំណែងជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដូចជាមានភាពអសកម្មក្នុងការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើមានតែបណ្ដែរបណ្ដោយអោយក្រុមឈ្មួញនិងឈ្មោះពេជ្រ ម្ចាស់រោងម៉ាស៊ីនរ៉ៃអាជ្រៀកឈើគ្មានច្បាប់អនុញ្ញាតធ្វើព្យុះធ្វើភ្លៀងពេញស្រុកអន្លង់វែងនិងមិនញញើតច្បាប់ព្រោះអាងឪពុកក្មេកខ្លួនជាមេឃុំលំទង។ ចឹងតើបានជាលោក វ៉ុន ប៊ុន ធឿននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងមិនហ៊ានបង្រ្កាបព្រោះជាបក្ខពួកតែមួយជាក្រុមប្រព្រឹត្តបទល្មើសឈើគ្មានច្បាប់អនុញ្ញាតនិងប្រព្រឹត្តបទល្មើសខុសច្បាប់ ។
ពលដ្ឋរងចាំមើលថា លោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យមាន មានសម្ថតភាពឬអសម្ថតភាពក្នុងការបង្ការ ទប់ស្កាត់និង បង្រ្កាបទីតាំងរោងម៉ាស៊ីរ៉ៃឈ្មោះពេជ្រអាជ្រៀកឈើគ្មានច្បាប់អនុញ្ញាតបានឫយ៉ាងណា.?ឫមួយដូចជាគេនិយាយមែនថាលោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋព្រៃឈើដាក់លោកវ៉ុន ប៊ុនធឿនមកដើម្បីរកសេដ្ឋកិច្ចនិងចំណូលចូលអង្គភាពឫដាក់ចូលហៅប៉ាវខ្លួនឯង។
នៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២២ ក្រុមការងារយើងក៍បានរាយការទៅលោក វ៉ុន ប៊ុនធឿន នាយសង្កាត់រដ្ឋព្រៃឈើស្រុកអន្លង់វែង ដែរពាក់ពន្ធ័និងទីតាំងរោងម៉ាស៊ីនរ៉ៃអាជ្រៀកឈើ គ្មានច្បាប់អនុញ្ញាតមួយកន្លែង ម្ចាស់ឈ្មោះពេជ្រ ត្រូវជាកូនប្រសារលោក ជួន រះ មេឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ លោកនាយសង្កាត់បានបញ្ជាក់ថាលោកកំពុងឆ្លងជំង្ងឺកូវីដហើយ។ចំណែកលោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យក្រុមការងារយើងបានខលចូលដើម្បីរាយការណ៍តែលោកមិនលើកទូរសព្ទ័។ក្រុមការងារយើងនឹងរងចាំការបកស្រាយបំភ្លឺជានិច្ចរាល់ការពាក់ពន្ធ័ខាងលើបើសារមុីខ្លួនគិតថាមិនត្រឹមត្រូវឫការចោទប្រកាន់ខុសពីការពិត៕ដោយ:ចាន់ ធី





































