​ជនសង្ស័យ​៤​នាក់​លួច​ម៉ូតូ​បាន​១០​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​

0

សៀមរាប​៖ ជនសង្ស័យ​ចំនួន​៤​នាក់​ដែល​លួច​ម៉ូតូ​នៅ​កន្លែង​លក់​ទ្វារ​បង្អួច​បាន​សម្រេចកា​ល​ពីថ្ងៃ​ទិ​២៨​ខែសីហា​នោះ​អស់​រយៈពេល​១០​ថ្ងៃ ត្រូវ​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ ​ ​ហេតុ​ការបង្ក្រាប​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ធ្វើឡើង​នៅ​ថ្ងៃទី​៦ និង ទី​៧ ខែកញ្ញា​២​កន្លែង​ខុសគ្នា​ក្នុង​ផ្សារ​ទំនើប​អង្គរ​ទ្រេត សង្កាត់​ស្វាយដង្គំ និង​មួយកន្លែង​ទៀត មុខផ្ទះ​សំណាក់​អាយ វិ​ន ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។DSC06253

​ ​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អនុសេនីយឯក អ៊ុយ ច​យ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់ថា យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ប៊ុត ង៉ែត ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរ លក់​ទ្វារ​បង្អួច​រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​កំពុង​រវល់​លក់​ស្រាប់តែ​ក្រឡេក​មក​ក្រៅ​ក៏​បាត់​ម៉ូតូ​សេ​១២៥​ព័​ណ​ក្រហម​ឆ្នាំ​២០០៥​មួយគ្រឿង​ពាក់​ស្លាក​លេខ​សៀមរាប​1G4597​តែម្តង​រួច​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​ប៉េ​អ៊ឹម​ខេត្ត​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។​លោក​បន្តទៀតថា ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​រហូត​ចាប់បាន​ជនសង្ស័យ​លួច​ម៉ូតូ​ទាំង​៤​នាក់​ជា​បន្តបន្ទាប់​។DSC06255

​លោក​បន្ថែមទៀតថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន ទី​១ / ឈ្មោះ សុខ សីហា ហៅ តឿ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​កូនជាង​ខាត់​ទ្វារ​បង្អួច​ស្នាក់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប (​ឃាត់ខ្លួន​ថ្ងៃទី​៦​ខែកញ្ញា​នៅក្នុង​ផ្សារ​ទំនើប​អង្គរ​ទ្រេត កន្លែង​លេង​ហ្គេម​)(​ជា​អ្នក​លួច​)​និង​ទី​២/​ឈ្មោះ សុខ ឡា​បូ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិត​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ​(​ឃាត់ខ្លួន​នៅ​ថ្ងៃ​និង​ទីកន្លែង​ជាមួយគ្នា​)​ទី​៣/​ឈ្មោះ​យ៉េ​ង គឹម ហ៊ាង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​រត់​រឺ​ម៉ក​ស្នាក់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប (​ឃាត់ខ្លួន​ថ្ងៃ​តែមួយ នៅមុខ​

ផ្ទះសំណាក់​អាយ វិ​ន ផ្សារ​ក្រោម​) និង​ទី​៤/​ឈ្មោះ អ៊ួ​ន សុវណ្ណ​រតនា ហៅ ប៊ួ​ស ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​រត់​រឺ​ម៉ក ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប (​ឃាត់ខ្លួន​ថ្ងៃទី​៧​ខែកញ្ញា នៅ​ចំនុច​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប )​។​និង​ដកហូត​បាន​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ក្រហម ឆ្នាំ​២០០៥​ពាក់​ស្លាក​លេខ​សៀមរាប​1G 4597​។ បច្ចុប្បន្ន ប៉េ អ៊ឹម​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​បានធ្វើ​ការប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ទាំង​៤​នាក់​នេះ​កម្លាំង​ជំនាញ​បានរៀបចំ​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​ ​ដោយ កុសល​