រថយន្តខ្នាតយក្សមួយគ្រឿងដឹកឈើលេខមួយគ្មានច្បាប់ជាប់អន្ទាក់រដ្ឋបាលព្រៃឈើខេត្តសៀមរាប

0

សៀមរាប៖ រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្ក្រាបបានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:00យប់ការបង្ក្រាបធ្វើឡើង ស្ថិតចំណុចផ្លូវជាតិលេខ៦៦ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែងស្ទាក់ព័ន្ធចាប់បាន រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មាននេះ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ថា បានធ្វើការឃាត់ចាប់រថយន្តចំនួនមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយកាច់ចង្កេះ(v1)ពាក់ស្លាកលេខកំពង់ធំ3A0232និងរឺម៉ក ពាក់ស្លាកលេខព្រះសីហនុ4A0092និងឈើអារប្រភេទលេខ១ (ឈ្លីក)ចំនួន២០៤ដុំស្មើនឹង២០ម៉ែត្រត្រីគុណ ២៨៥ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ។
លោកបានបន្តថា ខណៈក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបធ្វើការហៅរថយន្តឲ្យឈប់ នៅពេលនោះតៃកុងរថយន្តបានបើកទ្វារថយន្ត រត់គេចខ្លួនបាត់ទៅ។
បច្ចុប្បន្នវត្ថុតាងនិងបទល្មើសត្រូវបាន កម្លាំងយើងបាននាំយករថយន្តដែល ផ្ទុកវត្ថុតាងបទល្មើសនោះមករក្សាទុកនៅទីស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោយ ស្រុកជីក្រែង ហើយនឹងបានធ្វើការវាស់វែងឲ្យរួចរាល់ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២។ លោកនាយខណ្ឌបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៣០ថ្ងៃ បើម្ចាស់ឈើមិនចូលខ្លួនបង់ពិន័យនោះទេ រៀបចំចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ អ្នកប្រព្រឹត្តបទល្មើសដោយជនមិនស្គាល់អត្តសញ្ញាណ (អញ្ញាតជន) ៕