​សំណុំរឿង​ប្តី ជា​ថៅកែ​ហាង​ខារ៉ាអូខេ​១៦៨ វាយ​និង​បើក​ម៉ូតូ​បំ​បុក​ប្រព​ន្ឋ​និង​កូនតូច​អោយ​រងរបួស មកដល់ពេលនេះ​សមត្ថកិច្ច​មិនទាន់មាន​ចំណាត់ការ​នៅឡើយ​ព្រោះតែ​ប្រព​ន្ឋ​បាន​សុំ​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹង​វិញ​

0

​កំពង់ឆ្នាំង ៖​នៅក្នុង​រឿង​បណ្តឹង បុរស​ជា​ប្តី​និង​ជា​ថៅកែ​ហាង​ខារ៉ាអូខេ ១៦៨ បាន​ប្រើ​ហឹ​ង្សា​វាយ​និង​បើក​ ​ម៉ូតូ​បំ​បុក ស្ត្រី​ជា​ប្រព​ន្ឋ កាលពី​រសៀល​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ផ្លូវ​ក្រាល​កៅស៊ូ ជិត​ស៊ុប​ថ្មី​ដំរី​ស ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​<!កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​កន្លង​ទៅនោះ មកដល់ពេលនេះ សមត្ថកិច្ច ថា​ទាន់​មាន​ចំណាត់ការ​នោះទេ ព្រោះតែ​ភាគី​ដើមបណ្តឹង គឺ​ស្ត្រី​ជា​ប្រព​ន្ឋ​បាន​សុំ​ដក​ពាក្យបណ្តឹង​វិញ ។

​ ​លោក ជា វណ្ណៈ នាយ​នគរបាល​ប៉ុស្តិ​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​ថា ដោយសារ​ស្ត្រី​ជា​ប្រព​ន្ឋ បាន​សុំ​ដក​ពាក្យបណ្តឹង​វិញ ទើប​លោក​អធិការនគរបាល​ក្រុង​ ​បាន​ប្រាប់​គាត់​អោយ បញ្ជូន​សំណុំរឿង​ទៅ​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ០៨ ខែកញ្ញា​នេះ ចំណែក​ខាង​មន្ត្រី​ជំនាញ​ខេត្ត ក៏បាន​និយាយ​ដែរ​ថា គឺ​បើ​ស្ត្រី​ជា​ប្រព​ន្ឋ​សុំ​ដក​ពាក្យបណ្តឹង​វិញ​នោះ សំណុំ​រឿងនេះ​នឹង​អស់​ប្រ​សិ​ទ្ឋ​ភាព​ហើយ ហេតុនេះ សុំ​បញ្ជូន​សំណុំរឿង​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់​បាន​ហើយ មិនបាច់​បញ្ជូនមក​ខេត្ត​ទេ តែ​ចាំបាច់​ត្រូវសុំ​ដក​បណ្តឹង​ពី​អាជ្ញា​ផងដែរ ។

​ ​ ​ប្រភពពី​មន្ត្រីនគរបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែលជា​អ្នក​ជិតស្និត​ជាម​យ​យ​បុរស​ជា​ប្តី បាន​និយាយថាៈ​ពេលនេះ បុរស​ជា​ប្តី​កំពុង​រត់ការ​ជាមួយ​តុលាការខេត្ត ដើម្បី​ដោះ​បណ្តឹងអាជ្ញា នោះ​ហើយ ។​ ​សូមបញ្ជាក់​ថ​៖ បុរស​ជា​ប្តី​មានឈ្មោះ អ៊ុង សុផល អាយុ​៥២​ឆ្នាំ ជា​ថៅកែ​ខារ៉ាអូខេ​១៦៨ បាន​ប្រើ​ ​ហឹ​ង្សា​ដោយ​ចេតនា ទះកំភ្លៀង និង​បើក​ម៉ូតូ​បំ​បុក​ស្ត្រី​ជា​ប្រព​ន្ឋ​ឈ្មោះ ម៉ៅ ធា​រី អាយុ​២៦​ឆ្នាំ ខណៈដែល​នាង​កំពុង​ពរ​កូនស្រី​អាយុ ១​ឆ្នាំ​៤ ខែ បណ្តាលអោយ​រងរបួស​ទាំង​ម៉ែ​នឹង​កូន ។

រឿង​ប្រើ​អំពើ​ហឹ​ង្សា​នេះ ផ្តើមឡើង​ដោយសារ បុរស​ជា​ប្តី​បាន​សុំ សះជា​គ្នា​ប្តី​ប្រព​ន្ឋ​វិញ​មិនបាន បន្ទាប់ពី​បាន​លែងលះគ្នា​តែ​២​នាក់​គ្មន​អ្នកណា​ដឹងឮ​រយៈពេល​ជា​១​ខែ​ដោយសារ​មានទំនាស់​ក្នុង​គ្រួសារ ។​ ​ ​លោក ជា វណ្ណៈ នាយ​នគរបាល​ប៉ុស្តិ​កំពង់ឆ្នាំង បាន​បន្ត​ដោយ​ស្រង់​សំដី​សាក្សី ស្ត្រី​ជា​មេការ ហាង​ខារ៉ាអូខេ ១៦៨ ដែល​បាន​ស្ថិតក្នុង​ហេ​ត​ការ​ណ៏​នោះ​ថាៈ នៅ​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី បាន​ណាត់​ប្រព​ន្ឋ​អោយ ទៅ​ហូប​ស៊ុប នៅ​ហាង​យីហោ​ស៊ុប​ថ្មី​ដំរី​ស ដើម្បី​សម្របសម្រួល​ជា​គ្នា​វិញ​និង​ប្រគល់​មាស ទម្ងន់​៥​ជី អោយ​ប្រព​ន្ឋ​តាម​កិច្ចសន្យា​។​នៅពេល​កំពុង​ហូប​ស៊ុប​បណ្តើរ ប្តី​ក៏​ផឹកស្រា​បៀរ បណ្តើរ​ប្រព​ន្ឋ បាន​និយាយ ទារ​យក​មាស​៥​ជី ដែល​ប្តី​បាន​សន្យា​ទិញ​អោយ ពេលនោះ​ប្តី​បាន​និយាយថា ទិញ​ស្អី​អញ គ្មាន​លុយ​អោយ​ទេ ។

ឮ​ដូច​នោះ​ប្រព​ន្ឋ​ខឹង​បាន​ពរ កូន​ដើរ​ចេញពី​កន្លែង​ហូប​ស៊ុប ដើរទៅ​ផ្ទះជួល​វិញ ពេលនោះ ប្តី​បាន​ជិៈ​ម៉ូតូ​តាម​និង​បាន​អង្វរ​ថា​សុំ​ជា​គ្នា​វិញ​ទៅ តែ​ប្រព​ន្ឋ​មិន​ព្រម ក៏​ធ្វើអោយ​ប្តី​ខឹង​និង​បាន​ឈប់​ម៉ូតូ ហើយ​បាន​ចុះមក​ទះកំភ្លៀង ២-៣​ដៃ និង​បាន​យក​ដំបង​មករក​វ៉ៃ​ប្រព​ន្ឋ ដោយនិយាយ​ថា​អញ វ៉ៃ​អោយ​ងាប់ អញ​សុខចិត្ត​ចូល​គុក ។​តែ​មិនបាន​វ៉ៃ​ទេ​បាន​បោះ​ដំបង ចោល​ហើយ​ស្រាប់តែ​ឡើង​ជិៈ​ម៉ូតូ​បំ​បុក​ប្រព​ន្ឋ ដែល​កំពុង​ពរ​កូន​នៅ​ដៃ​ពីក្រោយ បណ្តាលអោយ​ដួល បោក​ទៅ​ថ្នល់​កៅស៊ូ ចំណែក​កូន​ដូច​

គេ​បោះ​ទៅលើ​ដី រងរបួស​ទាំង​ម្តាយ​និង​កូន​។ ចំណែក​ប្តី​ក៏បាន​ដួល​ម៉ូតូ រងរបួស​ដែរ ក្រោយពេល​កើតហេតុ​ប្តី​បាន​លើក​ម៉ូតូ​ជិៈ​គេចខ្លួនបាត់ ខណៈដែល​មន្ត្រីនគរបាល​ប៉ុស្តិ​កំពុង​តាមរក​ចាប់​ខ្លូន​ខ្វែងខ្វាត់ ក្រោយពី​ប្រពន្ធ​បាន​ប្តឹង តែ​រក​មិនឃើញ​ឡើយ​។ ​ ​ក្នុង​រឿង​ខាងលើនេះ លោក អុង សុផល ជា​ប្តី​ដែល​រង​ការចោទប្រកាន់ មិនអាច​សុំ​ការបំភ្លឺ​បានទេ​ ​ព្រោះតែ​អ្នកយកព័ត៌មាន​យើង​ទូរ​សព្ទ័​មិន​ចូល​រហូត​ក្រោយពេល​មានរឿង​ខាងលើនេះ​៕ ​ ​កំពង់ឆ្នាំង​,​ថ្ងៃទី​០៨.០៩.២០១៤ Bun rithy