សៀមរាប ៖ គ្រួសារពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារចំនួន ៩៤០៥នាក់ មកពីក្រុង-ស្រុកចំនួន៦ រួមមានក្រុងសៀមរាប ស្រុកជីក្រែង ស្រុកបន្ទាយស្រី ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ បានទទួលគ្រាប់ពូជបន្លែ ពីរាជរដ្ឋាភិបាលកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។
ប្រជាពលរដ្ឋទាំង ៩,៤០៥នាក់ ទទួលបានក្នុងម្នាក់ៗ ចំនួន ៦កញ្ចប់ មាន៤ប្រភេទ មានដូចជា ក្រាប់ប៉េងប៉ោះ គ្រាប់ត្រប់ គ្រាប់ត្រឡាច គ្រាប់ស្ពៃចង្កិះ ដែលពីធិប្រគល់នេះប្រព្រត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានលេខាធិការដា្ឋន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះ នឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ សូមបន្តជួយផ្តល់នូវគោលការណ៍ណែនាំផ្សេងៗ បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបាននូវពូជបន្លែនេះ បានទទួលនូវផលប្រយោជន៍នៃការដាំដុះនៃពូជទាំងនេះ ក្នុងគោលបំណងស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារគណៈកម្មាធិការ (ប.ស.ប.ក) ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ ដទៃៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះ នឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ បន្តផ្តល់នូវគោលការណ៍ណែនាំផ្សេងៗបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបាននូវពូជបន្លនេះ ឲ្យបានទទួលនូវផលប្រយោជន៍នៃការដាំដុះនៃពូជទាំងនោះ ដើម្បីស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារគណៈកម្មាធិការ (ប.ស.ប.ក) នឹងផ្ដល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំដទៃទៀត។
សូមបញ្ជាក់ថា ប្រធានលេខាធិការដា្ឋន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលបានផ្តល់ និងចែកគ្រាប់ពូជបន្លែចំនួន ៤មុខ និងដំណាំរួមផ្សំផ្សេងៗ កន្លងទៅ ដោយលើកទី១ កាលពីឆ្នាំ២០១៨ បានផ្តល់ចំនួន ២៩ ៤៣១គ្រួសារ។ លើកទី២ ឆ្នាំ២០១៩ បានផ្តល់ចំនួន ១៦ ៧៩៩គ្រួសារ លើកទី៣ ឆ្នាំ២០២០ បានផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីស្នំ វ៉ារិន និងស្រុកអង្គរជុំ បានចំនួន ២១ ១៧៨គ្រួសារ និងលើកទី៤ ក្នុងឆ្នាំ២០២១ បានផ្ដល់ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ផ្ដល់ជូនបានចំនួន ៤ ៩២៤គ្រួសារ ដោយឡែកឆ្នាំ២០២២នេះ បន្តចែកបាន ២លើកទៀត រួមមានស្រុកសូទ្រនិគម ស្រុកស្វាយលើ ស្រុកប្រាសាទបាគង និងស្រុកពួក ផ្តល់ជូនបានចំនួន ១០៧៥០គ្រួសារ នឹងបន្តធ្វើការចែកជូនដល់ប្រជាពលរដ្ឋ ដូចដែលមានកម្មវិធីចែកនាពេលនេះផងដែរ៕







































