សិក្ខាសាលាថ្នាក់តំបន់ស្តីពីកាតព្វកិច្ចសារពើពន្ធ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធកាត់ទុក សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សៀមរាប៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានចូលរួមជាគណៈអធិបតី បើកកម្មវិធីសិក្ខាសាលាថ្នាក់តំបន់ ស្តីពីកាតព្វកិច្ចសារពើពន្ធ ”ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធកាត់ទុក” សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់តំបន់ទាំង ១៦ខេត្ត រួមមាន៖ រតនៈគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម ស្វាយរៀង ព្រៃវែង កំពង់ធំ ព្រះសីហនុ កំពត តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងសមាគមន អង្គការមិនមែនរដ្ឋាភិបាល ក្នុងខេត្តសៀមរាប។

សិក្ខាសាលាថ្នាក់តំបន់នេះដែរធ្វើឡើងក្នុងគោលបំណង៣ គឺ១.ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការអនុវត្តកាតព្វកិច្ចសារពើពន្ធ លើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធកាត់ទុក សម្រាប់សមាគម និង អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (អង្គភាពមិនស្វែងរកប្រាក់ចំណេញ) ២.ដើម្បីផ្តល់ឳកាសដល់អង្គការសង្គមស៊ីវិល ក្នុងការលើកឡើងនូវបញ្ហាប្រឈម កង្វល់ និងការលំបាកនានា ទាក់ទងនឹងការអនុវត្តច្បាប់សារពើពន្ធ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធនានា និងលើកឡើងនូវអនុសាសន៍ និងសំណូមពរនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ និង ៣.លើកកម្ពស់ការយោគយល់គ្នា និងភាពជាដៃគូលើបញ្ហាពាក់ព័ន្ធនានា ដែលជះឥទ្ធិពលដល់អង្គការសង្គមស៊ីវិល ក៏ដូចជា GDT។

សិក្ខាសាលាថ្នាក់តំបន់នេះប្រព្រឹតិ្តទៅដោយបានអនុវត្តន៍តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕