ប្តី​វាយ​ប្រពន្ធ​ត្រូវ​៧​អង្រែ​របុក​គ្រឿង​រងរបួស​ធ្ងន់​ចូលដេក​ពេទ្យ​ប្រពន្ធ​ប្តឹង​អោយ​សមត្ថកិច្ច ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ

0

​កំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ចាប់ខ្លួន​បន្ទាប់ពី​រូបគេ បាន​វាយ​ប្រពន្ធ​នឹង​អង្រែបុកគ្រឿង និង​កាំបិត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​រួច មក​។​ការចាប់ខ្លួន​ប្តី​ដៃដល់​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​០៥​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ ២០១៤ នៅក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​ DSC05601

​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​បានអោយដឹងថា​៖​ជនដៃដល់​វាយ​ប្រ ពន្ធ​ឯង​មានឈ្មោះ សៅ ស៊ីថា អាយុ​៣២​ឆ្នាំ ចំណែក​ប្រពន្ធ​ដែល​រងគ្រោះ​មានឈ្មោះ កែវ វាសនា អាយុ​៣១​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​ ​ ​ស្ត្រី​ឈ្មោះ កែវ វាសនា ជា​ជនរងគ្រោះ​បានអោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃ កើតហេតុ​វេ លា​ម៉ោង​៧​និង​៣០​នាទី ប្តី​របស់​នាង​ឈ្មោះ

សៅ ស៊ីថា បាន​វាយ​មកលើ​រូបនាង​ដោយ​យក អង្រែបុកគ្រឿង​ចំនួន​៧​អង្រែ គឺ​ត្រូវចំ​ជើង​២​អង្រែ​,​កែងដៃ​១​អង្រែ​,​ស្មា​ស្តាំ​៣​អង្រែ​,​ក្បាល ១ អង្រែ បន្ទាប់មក​គេ​បាន​យក​កាំបិត​បាំង​តោ​មក​វាយ​បំបែក​ត្រជៀក​ខាងស្តាំ​ហូរឈាម​ជា ច្រើន​និង​បាន​ដាល់​និង​ទះកំភ្លៀង​ជាច្រើន​ដៃ​បណ្តាលអោយ​ហើម​ជាំ ពេញមុខ​តែម្តង​។

នាង​បាន​បន្ត​អោយដឹងទៀតថា​៖ ការវាយដំ​នាង​ក្នុង​លើក​នេះ មិនមែនជា​លើក​ទី​១​នោះទេ គឺ​កន្លងមក​រូបគេ​តែងតែ​វាយ​ធ្វើបាប​នាង​ជា​រៀងដរាបមក ទោះបី​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន​បាន​ហៅ​រូបគេ​ទៅ​ណែនាំ​ជាច្រើនលើក​ច្រើនសារ​ក៍ដោយ​។​ ​ ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា​នេះ ដោយ​ទ្រាំទ្រ​នឹង​ការ​វាយ​ធ្វើបាប​របស់​ប្តី​តទៅទៀត​មិនបាន ស្ត្រី​រងគ្រោះ​ក៍បាន​មកប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​បុរស​ជា​ប្តី បញ្ជូន​ខ្លួន​ទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់​។

​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនដៃដល់​រូប​នោះបាន​សារភាពថា​៖ រូបគេ​ពិតជា​បាន​វាយ​ធ្វើបាប​ប្រពន្ធ​ខ្លួន​ពិតមែន ក៍​ដោយសារតែ​នាង​លួចលាក់​មាន​ប្រុស​សា​ហាយ ហើយ​នៅ​ព្រឹក​កើតហេតុ​នោះ រូបគេ​បានមក​ទាន់​ឃើញ​ប្រុស​នោះ​រត់​ចេញពីផ្ទះ ពេល​សួរ​នាងៗ​បាន​លាក់លៀម​ជាមួយ​រូបគេ​ទៀត​ទើប​គេ​វាយ​ធ្វើបាប​។​តែ​សមត្ថកិច្ច​បាន​និយាយថា នេះ​គឺជា ការនិយាយ​ដោះសារ​របស់​ជនដៃដល់​តែប៉ុណ្ណោះ​។​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ចាត់​ការបន្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។

​ ​ ​តាម​មាត្រា​២២២​នៃ​ក្រមព្រហ្មទណ្ឌ​៖​ជន​ណា​ប្រើ​អំពើ​ហឹ​ង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ ឬ អ​នីតិ​សង្វាស​ជន ត្រូវ​ផ្តន្ទាទោស​ពី​២​ទៅ​៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ Bun rithy