ខេត្តឧត្តរមានជ័យ: ការបិទទ្វារជា បណ្តោះអាសន្ននេះដោយសារតែតម្លៃប្រេងមិនទៀងទាត់។គិត មកទល់ ថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២២ នេះតម្លៃប្រេងមួយចំនួនបានកើតឡើងជាងប្រាំពាន់រៀលក្នុងមួយលីត្រដែលខុសពីប៉ុន្មានថ្ងៃមុន សម្រាប់ខេត្តឧត្តរមានជ័យ។
តម្លៃប្រេងហក់ឡើង បានធ្វើឱ្យស្ថានីយប្រេងខ្លះបិទជាបណ្តោះអាសន្នដោយសារតម្លៃឡើងចុះ។
តាមការឲ្យដឹងពីម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួនដែលបានបើកអាជីវកម្មជាច្រើនឆ្នាំមកហើយនោះបានប្រាប់ឲ្យ ដឹងថាការលក់ដូរប្រេងឥន្ធនៈនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យមួយចំនួនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។មូល ហេតុដែលបណ្ដាលឲ្យម្ចាស់ស្ថានីយខ្លះម្ដងបិទម្ដងបើកនិងបិទទាំងស្រុងនោះគឺបណ្ដាលមកពីការនាំចូលប្រេងពី ក្រៅប្រទេសនិងការលក់ចេញជូនអតិថិជនមិនមានតុល្យភាពនឹងគ្នា ។
តាមការបង្ហើបឲ្យដឹងពីអ្នកលក់ប្រេងបានប្រាប់ថាស្ថានីយលក់ប្រេងធំៗមួយចំនួនដែលមិនបានបិទគឺមកពីការនាំចូល ប្រេងពីក្រៅប្រទេសមានក្រុមហ៊ុនមានលុយ។ ចំណែកស្ថានីយប្រេងមួយចំនួនដែលបិទនោះគឺការនាំចូលបន្តគ្នាស្រប ពេលដែលទីផ្សារមានតម្លៃថ្លៃការលក់ចេញមិនចំណេញទើបធ្វើឲ្យផ្អាកលក់ប្រេងមួយរយៈសិន ។
ប្រភពដដែលបានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី១៦ខែមីនាតម្លៃប្រេងនៅក្នុងក្រុងសំរោងលក់ចេញតាមស្ថានីយ មួយចំនួនដូចជាប្រេងម៉ាស៊ូតតម្លៃ៤៥០០រៀលក្នុងមួយលីត្រ ប្រេងសាំងធម្មតា៤៨០០រៀលស៊ុបពែរ ៥៣០០រៀលនិងឧស្ម័នហ្គាស៣១០០រៀល។អ្នកលក់ប្រេងនៅក្រុងសំរោងបានអះអាងដែលថា តម្លៃប្រេងសាំងនឹងហក់ឡើងជាបន្តទៀតខណ:ពេលនេះក៏មានអ្នកទិញយកទៅស្តុកទុកផងដែរ៕ដោយ:ចាន់ ធី