ភ្នំពេញ ហេតុការនេះ បានកើតឡើងនាវេលាម៉ោងជិត ៣រសៀល ថ្ងៃទី១៩មីនាឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់
ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។
ដោយឡែក មូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះរថយន្ត ១គ្រឿងនេះ មិនទាន់ដឹងនៅឡើយទេ៕





































