​អាជីវករ​ក្នុង​ផ្សា​របឹង​កេងកង​៣​នាក់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ទាំង​មនុស្ស​ទាំង​ទំនិញ​បញ្ជូនទៅ​តុលាការ​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ក្រុមអាជីវក​លក់​សារុង​ចំនួន​៣​នាក់ និង​តៃកុង​រថយន្ត​តាក់ស៊ី​ម្នាក់ទៀត ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដោយ​ចោទ​ពីបទ​នាំ​ទំនិញគេចពន្ធ ហើយ​បញ្ជូន​ទាំង​វុ​ត្ថុ​តាង​ទាំង​មនុស្ស​ទៅ​តុលា​ការយក​ស្នាដៃ​ជូន​អង្គភាព​នាពេល​ខាងមុខនេះ​20140906_091346​ ​ក្នុង​ហេតុ​កា​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៩ ៣០​នាទី​យប់ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​រង្វង់​មូល​ថ្មគោល ស្រុក​ថ្មគោល ខេត្តបាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​បន្ទាយមានជ័យ ទៅ​ភ្នំពេញ ខ​ណះ​ដែលមាន​រថយន្ត​ម៉ាក ហាយ​លេន​ដ័​រ ព​ណ័ស ១​គ្រឿង បាន​ដឹក​សារុង និង​សំពត់​ស្រីៗ​ចំនួន​៥​ការុង ចេញពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​ភ្នំពេញ បន្ទាប់មក​ក៏ត្រូវ​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ប៉េអឹម​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដេញចាប់បាន​រួច​បញ្ជូនមក​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ប្រព​ន្ធ័​តុលាការ​តែម្តងទៅ​។​

​តាម​ការបំភ្លឺ​របស់​ម្ចាស់​ទំនិញ​ខាងលើ​ដែលមាន​ឈ្មោះ​ស្រី​ធំ ឈ្មោះ​មុ​ល និង​អុំ​ស្រី​ម្នាក់ទៀត ដែលជា​អាជីវក​លក់​ខោអាវ​នៅ​ផ្សា​របឹង​កេងកង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បានអោយដឹងថា ពួកខ្លួន​បាន​ទិញ​សារុង ចំនួន​២​ការុង និង​សំពត់​ខ្លី​របស់​ស្រីៗ ចំនួន​៣​បេ​តូចៗ បន្ថែមទៀត​ចេញពី​ផ្សារ រុង​គ្លឿ​ប្រទេស​ថៃ រួច​ដឹក​មក​តាម​រថយន្ត​តាក់ស៊ី ចេញពី​ក្រុង​ប៉ោយប៉ែត ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុច​រង្វង់​មូល​ស្រុក​ថ្មគោល ស្រាប់​តែមាន​ប៉េអឹម​ស្ទាក់ចាប់​តែម្តង ជនរងគ្រោះ​បន្តទៀតថា កាត់​មក

​តាមផ្លូវ​បង់​ជូន​លោក​គយ​រដ្ឋាករ​រហូត​គ្មាន​ខ្វះ​កន្លែង​ណា​នោះទេ ប៉ុន្តែ​អស់លោក​ប៉ូលិស​សេដ្ឋកិច្ច របស់​ស្នងការ​ខេត្ត​ទំនងជា​ស៊ីលុយ​គេ​មិន​ស្រួល រួច​ក៏​សហការ​ជាមួយ ស្រុក​ថ្មគោល ចាប់​ពួកគាត់​តែម្តងទៅ ដោយឡែក​មតិ​មហាជន ដែល​គេ​ឃើញ​ហេតុ​ការ​នេះ​បាន​និរាស​កថា មាន​ទំនិញ​ល្មើសច្បាប់​លួច​ឆ្លងដែន​រាប់មិនអស់ ចុះ​ហេតុអ្វី​បានជា​គេ​រួចខ្លួន​យ៉ាង​រំភើយ​រាល់ថ្ងៃ​

យ៉ាងដូច​ឆ្នេះ ចុះ​ហេតុអ្វី​បានជា​គេ​មិន​នាំ​គ្នាប​ង្គ្រា​បយក​ស្នាដៃ​ទៅ ម​កប​ង្គ្រា​ប​សារុង និង​សំពត់​ស្រីៗ​ធ្វើ​អ្វី​។​ ​មន្ត្រីប៉ូលិស​របស់​ការិយាល័យ​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ពួកខ្លួន​បាន​សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ដេញចាប់​រថយន្ត​ដឹក​សារុង​មែន ខ​ណះ​ពេលនេះ​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ហើយ ដោយ​ចោទ​ពីបទ​នាំ​ទំនិញគេចពន្ធ តែម្តង​៕​ដោយ ប៊ុន​រិទ្ធី​