ខេត្តឧត្តមានជ័យ៖ បន្ទាប់ពីមានចុះផ្សាយពីបណ្តាញសារព័ត៌មានអំពីឈ្មួញដីឈ្មោះបញ្ញារស់ខេត្តសៀមរាបនិងមេខ្យល់ឈ្មោះលន់តុងលេងបានប្រម៉ូល
ទិញអាងទឹកទំនប់ថ្មីសម្បត្តិរដ្ឋសាធារណ:ក្រោមរូបភាពទិញដីពលរដ្ឋអាស្រ័យផលជាក់ស្តែងដែលស្ថិតនៅចំណុចលាវស្រាតភូមិតាដេវឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្តរមាន។ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តបានបញ្ជាមន្ត្រីជំនាញក្រោមការដឹកនាំលោកញើនគួនប្រធានមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យចុះទៅត្រួតពិនិត្យនិងផ្ទៀតផ្ទាត់តាមផែនទីជាលទ្ធផលនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២២នេះលោកប្រធានមន្ទីរបានបញ្ជាក់ថាដីដែលគេកំពុងទិញលក់នោះគឺស្ថិតនៅក្នុងអាងទឹកទំនប់ថ្មីជាសម្បត្តិរដ្ឋ(មិនមែនអាងទឹកអូរជីកទេ)ហើយលោកក៏បានជូនដំណឹងដល់អាជ្ញាធរឃុំស្រុកជួយទប់ស្កាត់និងមិនអោយមានការទិញលក់តទៅទៀតឡើយ។
ពលរដ្ឋរស់នៅស្រុកអន្លង់វែងរងចាំមើល៍ថាតើឈ្មោះបញ្ញាថៅកែទិញដីរដ្ឋនិងឈ្មោះលន់តុងលេងមេខ្យល់គៀងគរពលរដ្ឋទិញលក់ដីអាងទឹកនោះអាចគិចផុតពីសំណាញ់ច្បាប់ដែររឺទេខណះពេលពួកគេទាំងពីរនាក់ប្រហើនហ៊ានទិញដីអាងទឹករបស់រដ្ឋមកធ្វើកម្មសិទ្ធបុគ្គលផ្គើននិងច្បាប់រដ្ឋស្របពេលវិធានការក្តៅសម្តេចតេជោជុំរឿនដីព្រៃលិចទឹកនៅបឹងទន្លេសាបនាពេលកន្លងទៅថ្មីៗនេះសោះដោយបានឃាត់ខ្លួនមនុស្សចំនួន៣៤នាក់ក្នុងប្រតិបត្តិការបង្ក្រាបការទន្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប។
ក្នុនោះមនុស្សចំនួន៥នាក់ត្រូវបានដោះលេងវិញនេះបើយោងតាមរបាយការណ៍កិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិត។
បើទោះបីយ៉ាងនេះក្តីឈ្មោះបញ្ញានិងឈ្មោះ លន់ តុងលេងមិនទាន់ត្រូវអាជ្ញាធរចាត់ការតាមផ្លូវច្បាប់នៅឡើយទេ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២២នេះ ជុំវិញករណីប្រម៉ូលទិញដីអាងទឹកទំនប់ថ្មីបែបអនាធិបតេយ្យលើផ្ទៃដីទិញបានចំនួនជាងសែសិបហិចតា(ជាង៤០ហិចតា)ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមួយនេះ៕ដោយ:ចាន់ ធី





































