​អគ្គស្នងការ​នគរបាល​ជាតិ​ណែនាំ​ដល់​ស្នង​ការទទួល​តំណែង​ថ្មី​កុំ​ឲ្យ​ប្រកាន់​ជំហរ​ជា​ជម្ងឺ​តួឯក​ ​នាំ​ឲ្យ​ការអនុវត្ត​ការងារ​មិនបាន​ល្អ​និង​មិនមាន​ប្រសិទ្ធិភាព​

0

​ក្រចេះ​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ព្រមាន​និង​ធ្វើការ​ណែនាំ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​ដែល​ទើបនឹង​បានទទួល​តំណែង​ថ្មី​កុំ​ធ្វើ​ការងារ​ប្រកាន់បក្សពួកនិយម​ខ្សែ​ហរ​និង​ជម្ងឺ​តួឯក ជម្ងឺ​មោទនៈភាព ជម្ងឺ​អួតអាង​ទើប​ការបំពេញ​ការងារ​បាន​ល្អ​និង​ដោយ​រលូន ។P1030543

​ ​ការលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៨​ខែកញ្ញា​២០១៤​នៅ​សាល​មហោស្រព​ខេត្ត ដែលមាន​ការចូលរួម​ពី​បណ្តា​ស្នងការ​នៃ​ខេត្ត​ទាំង​៧ រួមទាំង មន្ត្រី​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន​ចូលរួម​យ៉ាងច្រើន​កុះករ​។​ ​P1030529

​ទន្ទឹម​និង​ការប្រកាស​តែងតាំង​មុខតំណែង​ថ្មី​ជូន​លោក លន់ សុផាត ដែលជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ឲ្យ​មក​ទទួល​តំណែង​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជួង ស៊ា​ង​ហាក់ ស្នងការ នៃ​ស្នងការដ្ឋាន​គរ​បាល ខេត្ត​ត្រូវបាន​ផ្លាស់ តំណែង​ឲ្យ ទៅ​បំរើ​ការងារ​ជា​នាយសេនាធិការរង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ទទួលបន្ទុក​តាម​បណ្តា​តាម ខេត្ត​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មាន ប្រសាសន៍​សង្កត់ធ្ងន់ថា​ក្នុងនាម​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថ្មី​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឲ្យ​មក​ទទួលបន្ទុក​កិច្ចការ​ក្នុង​ខេត្ត​នាពេលនេះ មិន​ម៉ែន​មានន័យថា ថ្នាក់លើ​ចេះតែ​ដាក់ ឬ​ប្រគល់​តាមតែ​អំពើ​ចិត្ត​នោះឡើយ​។​ P1030525

​ពោលគឺ​រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​យ៉ាងច្បាស់ ដោយយោង​តាម​បទពិសោធន៍ ការងារ សមត្ថភាព​ពិតប្រាកដ ក្នុង​ភាព​ទំនួល​ខុសត្រូវ​ខ្ពស់​សម្រាប់​បំពេញ​កាតព្វកិច្ច​ការងា​រ​ជូន ប្រជាពលរដ្ឋ​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​អនុវត្តតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។​ ​ ​ស្របពេល​ជាមួយគ្នា​ការតែងតាំង​តំណែង​នាពេលនោះ ក៏​មិន​សំដៅ​ទៅលើ កៅអី​នេះ​សម្រាប់​អ្នកនេះ សម្រាប់​អ្នកណា​នោះដែរ ពោលគឺ​អាស្រ័យ​លើ​សមត្ថភាព​របស់ បុគ្គល​នោះ​មាន​ពិតប្រាកដ មិន​ម៉ែន​អ្នកណា​អាច​យក​កៅអី​មក​តាម​ខ្លួន​បាន​នោះឡើយ​។​P1030522

​ហើយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ក៏មាន​ប្រសាសន៍​បន្ថែម​ផងដែរ​ថា កាលណា​លោក លន់ សុផាត​ដែលជា​ស្នងការ​នគរបាល​ខេត្ត​ទើប​ទទួល​តំណែង​ថ្មី ពេល​បានទទួល​តំណែង​នេះហើយ មិន​ម៉ែន​មានន័យថា​កូនចៅ​លោកស្នងការ​នគរ បាល​ចាស់​កំព្រា​រងារ​ឯការ​អ្វី​នោះទេ​។

តិច​គិតថា​ពេល​មេ​ទៅ​បាត់​ខ្លួន​មិនដឹង​ធ្វើ​អ្វី​ព្រោះ​ខ្លាច​ស្នងការ​ថ្មី​រើសអើង ត្រង់ចំនុច​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ជូន​លោក លន់ សុផាត​ដែលជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទើបនឹង​បានទទួល​តំណែង​ថ្មី​នោះ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​កូនចៅ​របស់ខ្លួន​ដែលមាន​ស្រាប់​ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធិភាព​និង​ដោយ​រលូន​។ មួយវិញទៀត​ត្រូវ​ស្តាប់​និង​អនុវត្តតាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​គឺ​ឯកឧត្តម​អភិបាល​ខេត្តក្រចេះ​ផ្ទាល់​តែម្តង​៕ ម៉េង​ហ៊ាង​ ​