ខេត្តឧត្ដរមានជ័យ ៖ នៅរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តឧត្ដរមានជ័យ អមដំណើរដោយសហការី បានអញ្ជើញនាំយកនូវថវិកា ទៅចូលរួមបុណ្យសព លោកឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត អតីត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដែលទទួលមរណភាព កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ (ដោយរោគគាពាធ) ។
ការប្រគល់ថវិការជូនគ្រួសារសពរួមមាន៖ ថវិកាសមាគមនមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) និងថវិកាចូលរួមចាប់មគ្គផល របស់កងម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៥,២០០,០០០៛ (ប្រាំលានម្ភៃមុឺនរៀលគត់) ជូនលោកស្រី ងួន លាងហួយ ត្រូវជាភរិយានៃសព និងក្រុមគ្រួសារ នៅបុរីរតនៈ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះ លោកស្នងការ ក៏បានសម្តែងនូវមនោសញ្ចេតនា ក្តុកក្តួល អាឡោះអាល័យចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ត្រី ព្រហ្ម សំអាត ដែលជាប្ដី ជាឪពុក និងជាលោកតា ដ៏ល្អនៃគ្រួសារសព ជាការសោកស្តាយជាទីបំផុត ដែលកន្លងមក លោក បានចូលរួមចំណែកក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ នៅមូលដ្ឋានបានយ៉ាងល្អប្រសើរ និងសូមគោរពជូនពរឲ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព។
ទន្ទឹមគ្នានោះគ្រួសារសព ក៏បានសម្តែងនូវការគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនគរបាលគ្រប់ជាន់ថ្នាក់ ពិសេសលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ និងសូមជូនពរឲ្យជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ:ចាន់ ធី





































