ឯកឧត្តម ខ្លូត ចិន្តា បានជម្រុញដល់យុវជនត្រូវមានទំនុកចិត្ត និងផ្ដល់ឱកាសឲ្យខ្លួនឯងក្នុងការស្វែងរកភាពជោគជ័យ

0

កំពង់ចាម : ឯកឧត្តម ខ្លូត ចិន្តា អភិបាល រង ខេត្ត កំពង់ចាម បាន ជម្រុញ ដល់ យុវជន ទាំង អស់ ត្រូវ មាន ទំនុកចិត្ត និង ផ្តល់ ឱកាស ឲ្យ ខ្លួន ឯង ក្នុង ការ ស្វែងរក ភាព ជោគជ័យ ដេីម្បី កសាង អនាគត ឲ្យ ក្លាយ ទៅ ជា អ្នក ដឹកនាំ ដែល មាន ការ រីកចម្រើន ការ ថ្លែង បែប នេះ ក្នុង វេទិកា ពិគ្រោះយោបល់ យុវជន ប្រធានបទ ស្តីពី ការ ចូលរួម របស់ យុវជន និង សហគ្រិន ស្ត្រី វ័យ ក្មេង ក្នុង ភាព ជា អ្នក ដឹកនាំ និង ការងារ សង្គម ដែល បាន ធ្វេីឡេីង នៅ សណ្ឋាគារ ភ្នំប្រុស ក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០២២ ។

ក្នុង វេទិកា នេះ ដែរ ឯកឧត្ដម ខ្លូត ចិន្តា អភិបាល រង ខេត្ត កំពង់ចាម បាន ជម្រុញ លេីក ទឹកចិត្ត ដល់ ប្អូនៗ យុវវ័យ ទាំងអស់ ឲ្យ ខិតខំ តស៊ូ សិក្សា រៀនសូត្រ ដេីម្បី ក្រេបជញ្ជក់ យកនូវ ចំណេះវិជ្ជា ផ្សេងៗ ដែលជាការ កសាង ធនធាន មនុស្ស ឲ្យ ក្លាយ ទៅ ជា អ្នក ដឹកនាំ ពោរពេញ ទៅ ដោយ សមត្ថភាព ចំណេះ ដឹង និង មាន ជុំនាញយ៉ាង ពិតប្រាកដ សម្រាប់ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី អភិវឌ្ឍន៍ សង្គម ជាតិ ឲ្យ កាន់តែ មាន ការ រីកចម្រើន បន្ត ទៀត ។

បេីតាមលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ បាន ឲ្យដឹងថា ក្រោមជំនួយគាំទ្រ USAID តាមរយៈអង្គការផេកកម្ពុជា នៃគម្រោងសហគ្រិនស្ត្រីវ័យក្មេង និងម្ចាស់ជំនួយផ្សេងទៀតរបស់អង្គការដៃគូ យើងបានរួមគ្នាក្នុងការបង្កើនសមត្ថភាព ដល់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង សរុបចំនួន ១០៤៧នាក់ យុវជនជាស្ត្រីចំនួន ៦៣៤នាក់ ដែលក្រុយុវជនមកពី អង្គការ AFD ១០០នាក់, NAS ៩១នាក់, BSDA ៨០១នាក់, SHE ៣០នាក់, និង PDP ២៥។ ក្នុងឆ្នាំ២០២១ កន្លងទៅ យុវជនទាំង១០៤៧នាក់ ទទួលបានការពង្រឹង សមត្ថភាពបន្ថែមពី ភាពជាអ្នកដឹកនាំ ជំនាញសម្របសម្រួល ការនិយាយជាសាធារណៈ ការសសេររបាយការណ៍ ការគៀងគរការគាំទ្រលើមតិ ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណែត និងការធ្វើ អាជីវកម្ម ជាដើម។

លោក សោម សុភ័ក្រ បាន បន្តថា គម្រោង យេីងបានគាំទ្រដល់ក្រុមយុវជន និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងការចូលរួមសិក្ខាសាលានានា ដើម្បីរៀនសូត្រនិងចែករំលែកពីបទពិសោធន៍ ការងារ ចំណេះដឹងពីគ្នាទៅវិញទៅមក តាមរយៈបណ្តាញយុវជនក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងបានចូលរួមកិច្ចប្រជុំក្នុងកិច្ចសន្ទាតុមូល វេទិកាពិគ្រោះយោបល់ ការដាក់ពិន្ទុលើសេវាពីសហគមន៍ ផ្ត ល់ជំនាញលើបំនិនជីវិតដូចជាបដិសណ្ឋារកិច្ច,ជួសជុលម៉ូតូ,ជួសជុលរថយន្ត,ជួសជុលម៉ាស៊ីន ត្រជាក់,តំឡើងកាមេរ៉ាសុវត្តិភាព,កែសម្ផស្ស ជាងកាត់សក់, បង្កើតជាសហគមន៍កសិកម្មស្ត្រីវ័យក្មេង, ផ្តល់ដើមទុនវិនិយោគតាមរយៈគម្រោងខ្នាតតូចនិងផ្ដល់ជាអាហារូបករណ៍ដល់សិស្សក្រីក្រនៅតាមសហគមន៍ផងដែរ ៕