កំពង់ឆ្នាំង៖យុវជន២នាក់បានរងរបួសធ្ងន់និងស្រាល ដោយត្រូវក្រុមយុវជន១ក្រុមផ្សេងទៀតព្រួតគ្នាវាយបណ្តាល ខណះដែលពួកគេកំពង់ជិះម៉ូតូដើរចាក់ដីលុបក្រឡុកតាមផ្លូវគ្រួសក្រហមពីភូមិឃ្លៃមកដល់កាន់ភូមិត្រពាំងអន ក្នុងឃុំជ្រៃបាក់។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៤ នៅត្រង់ចំនុចផ្លូវបំបែក ស្ថិតក្នុងភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ។
លោក ផាត់ សំបិន មន្ត្រីប៉ុស្តិនគរបាលរដ្ឋបាលឃុំជ្រៃបាក់បានអោយដឹងថា៖ជនរងគ្រោះ ក្នុងហេតុការណ៏នេះ ទី១ ឈ្មោះ ម៉ក់ ណាន ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសត្រង់ក្បាលជាច្រើនកន្លែង( ធ្ងន់) ទី២ ឈ្មោះ ស្រស់ សាំ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួស ដៃនិងខ្លួន(ស្រាល) គេទាំង២នាក់មានទីលំនៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ។ ចំណែកជន ដៃដល់មានគ្នា៥នាក់ ក្នុងនោះត្រូវបានគេស្គាល់ម្នាក់ គឺឈ្មោះ ឌី មានទីលំនៅក្នុងភូមិ ត្រពាំងគរ ឃុំជ្រៃបាក់ ។
ចំណែកជនដៃដល់៤នាក់ទៀតមានទីលំនៅក្នុង ភូមិទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង។ ជនរងគ្រោះ ឈ្មោះ ស្រស់ សាំ បានរៀបរាប់អោយដឹងថា៖ នៅមុនពេលកើតហេតុ រូបគេនិងប្អូនប្រុសម្នាក់ទៀតបានជិះម៉ូតូតាមផ្លូវដើម្បីដើរប្រមូលដីគ្រួសក្រហមដែលគេដឹកយកមកចាក់គរនៅតាមផ្លូវនោះកើបយកមកលុបក្រឡុកៗដែលភ្លៀងហូរច្រោះ។ ពេលពូកគេជិះម៉ូតូ មកដល់ ចំណុចផ្លូវបំបែក ក្នុងភូមិត្រពាំងអន ក៏ស្រាប់តែឈ្មោះ ឌី ជនដៃដល់ខាងលើដែល កំពុង អង្គុយផឹកស្រាជាមួយនិងបក្សពួកគេនៅទីនោះ បានបក់ដៃហៅប្អូនប្រុសរបស់គាត់អោយចូលទៅ ដោយសារតែពូកគេស្គាល់គ្នាពេលនោះប្អូនប្រុសរបស់គាត់ក៏ដើរចូលទៅចំណែករូបគាត់ បានអង្គុយចាំប្អូននៅលើម៉ូតូក្បែរនោះដែរ ។
ពេលប្អូនរបស់គាត់ដើរចូលទៅដល់ស្រាប់តែឈ្មោះ ឌី និងបក្សពួកគេ៤នាក់ទៀតបានចេញមកព្រួតវាយមកលើប្អូនរបស់គាត់ទាំងកំរោលតែម្តង ឃើញដូច្នេះរូប គាត់ក៏ចូលទៅឃាត់ ក៏ត្រូវក្រុមនោះវាយរូបគាត់យ៉ាងចាស់ដៃបណ្តាលអោយរងរបួសផងដែរ។ ក្រោយមកក្រុមជនដៃដល់នាំគ្នាគេចខ្លួនបាត់អស់ទៅ គាត់ក៏បានដឺកជនរងគ្រោះមកដាក់ពាក្យប្ដឹង នៅប៉ុស្ដិនគរបាលរដ្ឋបាលឃុំជ្រៃភ្លាមៗផងដែរ។ មន្ត្រីនគរបាលប៉ុស្តិខាងលើបានអោយដឹងចុងក្រោយថា៖ ក្នុងករណីនេះ លោកបាន កសាង សំណុំរឿងបញ្ជូនទៅថ្នាក់លើអស់ហើយ។
បើទោះជាភាគីទាំងពីរបានចចារត្រូវរ៉ូវគ្នាក៏ដោយ ក៏ខាងថ្នាក់ខេត្តមិនយល់ព្រមដែរ ដោយបញ្ជារអោយប៉ុស្តិលោកបញ្ជូនសំណុំរឿងនេះឡើងទៅលើដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ប្រជាពលរដ្ឋសារទផងដែរចំពោះចំណាត់ការនេះ ព្រោះកន្លងមកជនដៃដល់ក្រោយពេលបង្កហេតុឃើញតែសងសំណងប្រាក់បន្តិបន្ទួចទៅជនរងគ្រោះគឺចប់ហើយ គឺជនដៃដល់រួចខ្លួនតែរហូតមិនដែលឃើញយកមកផ្តន្ទាទោសតាមច្បាប់ឡើយ ។ រឿងនេះប្រជាពលរដ្ឋរង់ចាំមើលថាតើច្បាប់ត្រូវចាត់ការយ៉ាងម៉េចដែរ ព្រោះភាគីទាំងពីរព្រមព្រាងគ្នាហើយបែរជាថ្នាក់លើមិនព្រម ដោយយកទៅដោះស្រាយនៅឯខេត្តវិញនោះ៕