ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទាំង៤

0

កំពង់ឆ្នាំងៈ ឯកឧត្តមបណ្ឌិត សភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានជួបណេះសំណាលជាមួយ ប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង នា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលាក្រុងកំពង់ឆ្នាំង។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានរាយការណ៍ពីវឌ្ឍនភាពការងារដោះស្រាយទំនាស់នានា ការបំរើសេវា ការធានាសន្តិសុខជូនប្រជាពលរដ្ឋនិងបញ្ហាផ្សេងៗជាច្រើនទៀតក្នុង
ក្រុងកំពង់ឆ្នាំង ព្រមទាំងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការកោតសរសើរការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង សង្កាត់ លើការអភិវឌ្ឍក្រុង ឱ្យកាន់តែមានសោភ័ណភាព ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅក្រុងកំពង់ឆ្នាំងដោយធានាបានសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បានល្អប្រសើរផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង សង្កាត់ទាំង៤ត្រូវបន្តបំរើសេវាសាធារណ ដោះស្រាយបញ្ហាប្រឈមនិងសំណូមពរជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលាស្របតាមយន្តការច្បាប់។ ជាពិសេសអនុវត្តអោយបានល្អនូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពព្រមទាំងការត្រៀមខ្លួនឆ្ពោះ
ទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្ត
ទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេខាងមុខ និងពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលជាភារកិច្ចការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងកំពង់ឆ្នាំងអោយកាន់តែប្រសើរថែមទៀត។
ជាចុងក្រោយឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានឧបត្ថម្ភដល់ មេឃុំ ចៅសង្កាត់ នូវថវិកា ក្នុងម្នាក់ៗចំនួន៥០០០០ រៀល ផងដែរ៕ សុខ គឹមសៀន