​នាយប៉ុស្តិ៍​ទំនើង​បាញ់​ជំរិត​ទារលុយ​៥​ម៉ឺន​រៀល​យកលុយ​ទិញ​ស្រា​ផឹក ពី​រថយន្ត​ដឹក​សរស​ផ្ទះ​ដប់​ដើម សង់ផ្ទះ​ស្ត្រី​មេម៉ាយ​កូន​៣

0

​កំពង់ធំ ៖ លោក​មេ​ប៉ុស្តិ៍​ដាច់យ៉ៃ យក​ស្រា​ធ្វើជា​ត្រីមុខ អាង​អាវុធ​បាញ់បោះ​សេរី  ខ្លួន​ជា​មន្ត្រីនគរបាល ជា​គំរូ ជា​អ្នក​អនុវត្តន៍​ច្បាប់ តែបើ​អ្នក​អនុវត្តន៍​ច្បាប់ មិន​គោរព​ច្បាប់ អង្គុយ​លើ​ច្បាប់ បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​ដូច្នេះ អត្ត​ច​រិ​ក​ទំនើង​របៀបនេះ ត្រូវបាន​មេឃុំ និង​ប្រជាពលរដ្ឋ លែង​ស្វាគមន៍​ហើយ​ដោយសារតែ​ការបាញ់បោះ​សេរី​ជាច្រើនលើក ច្រើនសារ​គ្មាន​ថ្ងៃ​ណា​កែខ្លួន​។​Image1

ប្រជាពលរដ្ឋ បាត់បង់​ភាពកក់ក្តៅ ដោយសារតែ​អ្នក​បង្គោល​អនុវត្តន៍​គោលនយោបាយ ៩​ចំនុច​ភូមិ​ឃុំ មាន​សុ​វត្តិភាព ចាប់​អាវុធ​បាញ់បោះ​សេរី និង​មាន​ច​រិ​ក​ក្មេង​ពាល គំរាម​គំហែង គ្រាន់តែ​ប្រជាពលរដ្ឋ​ដឹក​សរស​ផ្ទះ​ក៏​ដាច់ចិត្ត​បាញ់បោះ​ជាច្រើន​គ្រាប់ គំរាម​ជំរិត​ទារលុយ​៥​ម៉ឺន​រៀល​ដើម្បី​យក​ទិញ​ស្រា​ផឹក ។​ ​Image3

ប៉ូលិស​ទំនើង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប្រាក់ ផាន់​ណូ ជា​នាយប៉ុស្តិ៍​រដ្ឋបាល ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី គំរាម​គំហែង​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ព្រមទាំង​បានធ្វើ ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ភាព​តក់ស្លុត ដោយសារ​លោក ប្រាក់ ផាន់​ណូ មាន​តួនាទី​ជា​នាយប៉ុស្តិ៍​រដ្ឋបាល បាន​ចាញ់​ជាច្រើនលើក​ច្រើនសារ រហូត​មាន​ប៉ូលិស​មួយចំនួន មិនអាច​រួមរស់​ជាមួយ​បាន​សុំ​ដកខ្លួន​ទៅ​កន្លែង​ផ្សេង ។​Image6

​ជាក់ស្តែង​លោក ប្រាក់ ផាន់​ណូ ជា​នាយប៉ុស្តិ៍​បាក់ស្នា បាន​បាញ់​ជំរិត​ទារប្រាក់ ពី​បុរស​ម្នា​ក់នៅ​យប់​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៤ នៅ​ចន្លោះ​ម៉ោង​១១​ទៅ​១២​យប់ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយសារតែ​តៃកុង​ឡាន​ម្នាក់​នោះ បាន​ដឹក​សរស​ផ្ទះ ឲ្យ​ស្ត្រី​មេម៉ាយ​កូន​៣​ម្នាក់ មាន​ជីវភាព​ក្រីក្រ​រស់នៅក្នុង ខ្ទម​កំសត់ បុរស​នោះ​ក៏​ដឹក​ជូន តែ​មកដល់​ចំនុច​មុខ​ឃុំ​បាក់ស្នា លោក ប្រាក់ ផាន់​ណូ ជា​នាយប៉ុស្តិ៍​បាន​ទារលុយ​ពី​តៃកុង​ឡាន ចំនួន ៥​ម៉ឺន​រៀល​ដើម្បី​ទិញ​ស្រា​ផឹក តែ​Image5

តៃកុង​ឡាន​មិនបាន​ជាប់​លុយ​មក​ទេ​ក៏​អាង​តែ​ជា មេ​ប៉ុស្តិ៍​ធ្លាប់ជា​មិត្ត​ភ័ក្ក ក៏​និយាយថា អា​ម៉ាក​ចាំ​ព្រឹក​ទៅ​ចាំ​យក ឥឡូវ​អត់​បាន​យកលុយ​មក​ទេ គ្រាន់តែ​ឆ្លើយ បែបនេះ​ភ្លាម លោក ប៉ូលិស​ទំនើង​បាន​ទាញ​អាវុធ​អាការ​៥៤​បាញ់​ចំនួន​២​គ្រាប់​ទៅនឹង​ដី តែ​ផ្ទុះ​មួយ​គ្រាប់ ខណៈ​ពេលនេះ​បានធ្វើ​ឲ្យ​ផ្អើលឆោឡោ​ស្មានតែ​ជា​អំពើ​ឃាតកម្ម ព្រោះ​មេ​ប៉ុស្តិ៍​មាន​ភាពស្រវឹង​ជោគជាំ ។​ ​

ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ លោក ប្រាក់ ផាន់​ណូ ប៉ូលិស​ទំនើង បាន​គំរាម​ប្រជាពលរដ្ឋ និង​ដៃ​គូប​ដិ​បក្ស មិន​ឲ្យ​លេចលឺ​ពត៌មាន​នេះ​ចេញទៅ​ក្រៅ តែដោយសារ​ប្រជាពលរដ្ឋ បច្ចុប្បន្ន​មិន មែន​ល្ងង់​ដូច​សម័យមុន​ទេ គឺ​គាត់​ត្រូវការ​ភាព​យុត្ត​ធម៌ ទាមទារ​ឲ្យ​មានការ​គោរព​ច្បាប់​ទាំងអស់គ្នា មិនមែន គោរព​តែ​ប្រជាពលរដ្ឋ​នោះទេ ទើប​ពត៌មាន​នេះ​ត្រូវបាន​បែកធ្លាយ ក្នុងនោះដែរ​លោក ប្រាក់ ផាន់​ណូ បាន​រត់ ទៅ​ពឹងពាក់​មនុស្ស​ម្នាក់ ដែល​ធ្វើការ​នៅ​ក្រសួងពត៌មាន ដើម្បី​ឲ្យ​ជួយ​បិទបាំង​អំពើ និង​ទង្វើ​ទំនើង​របស់ខ្លួន ។ Image4

លោក វរៈសេនីយ៍ត្រី សួង ថេ​ន អធិការ ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា ករណី​លោក ប្រាក់ ផាន់​ណូ បាញ់បោះ​ដោយសារតែ ការសុំ​លុយ​ពី​មិត្ត​របស់​គា​មិនបាន​នេះ គឺ​ពិតជា​កើតឡើង​មែន ក្នុងនោះដែរ​លោក បាន ហៅ​លោក ប្រាក់ ផាន​ណូ មក​អប់រំ​ណែនាំ និង​ដាក់ពិន័យ​តាមច្បាប់​កងកម្លាំង ។​ ​

លោក ម៉ី សារឿន មេឃុំ​បាក់ស្នារ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ លោក​ប្រាក់ ផាន់​ណូ បាន​ដឹកនាំ​កម្លាំង ទៅ​ការពារ​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្ទ ស្ថិតនៅ​វត្ត​អណ្តោត ហើយក៏​នាំ​កូនចៅ​ផឹកស៊ី​យ៉ាង​សប្បាយ នៅផ្ទះ​របស់ លោក​មាស ខេ​រា លុះ​ដល់ពេល​ស្រវឹងធ្លាក់ភ្នែក បាន​ទាញ​កាំភ្លើងខ្លី​បាញ់​គំរាម​កូនចៅ​ចំនួន ៣​គ្រាប់ ផ្ទុះ​២ គ្រាប់ បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​អណ្តោត​ដែល​កំពុងតែ​សប្បាយ ដែល​ទៅ​ការពារ​គេ បែ​ជា​មក បាញ់បោះ​ដោយ​ខ្លួនឯង ។​Image1

លោក​មេឃុំ បាន​បន្តា​ថា ក្រោយមក​លោក ប៉ូលិស​ទំនើង​រូបនេះ បាន​វិល​ត្រឡប់មក​ប៉ុស្តិ៍​រដ្ឋបាល​វិញ មកដល់​កណ្តាលផ្លូវ កូនចៅ​ជ្រុះ​មួក ក៏​ទាញ​អាយ​វុ​ធ​បាញ់​មួយ​គ្រាប់​ទៀត​ដោយ​ស្មានថា​ជា​អាថ៌​គោ រហូតដល់​មាន​រថយន្ត​កូរ៉េ​ដឹក​សរស​ផ្ទះ​អោយ​ស្រី​មេម៉ាយ ក៏​បាញ់​២​គ្រាប់​ទៀត ដើម្បី​ជំរិត​ទារប្រាក់​៥​ម៉ឺន​រៀល ទិញ​ស្រា​ផឹក ។​ ​

ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូរ សំអាន ស្នងការ​ខេត្តកំពង់ធំ ចាត់វិធានការ​ដាច់ខាត​ចំពោះ​លោក ប្រាក់ ផាន​ណូ ជា​ប៉ូលិស​ទំនើង បាញ់បោះ​សេរី បង្ករ​ភាព​ព្រួយបារម្ភ​ណ៍ និង​អសន្តិសុខ​ដល់ ប្រជាពលរដ្ឋ និង​សំណូមពរ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប៉ូលិស​រូបនេះ​ចេញ ពី​ឃុំ​បាក់ស្នារ ។ ​