ឧត្តរមានជ័យ: សត្វទន្សោងជាប្រភេទអម្បូរសត្វកម្រនៅកម្ពុជា បើក្រលែកមើលក្នុងខេត្តឧត្តរមានជ័យ មានតែក្នុងព្រៃសង្ឃរុក្ខាវ័នទេ ដែលបានដឹកនាំថែរក្សា
អភិរក្សដោយព្រះសង្ឃល្បីពេញពិភពលោក ជាងម្ភៃឆ្នាំមកហើយតែព្រៃមួយនេះត្រូវបានព្រានព្រៃប្រមាញ់សត្វព្រៃយ៉ាងអណាធិបតេយ្យ ជាពិសេសឆ្នាំ២០២១-បច្ចុប្បន្នសម្បូរអន្ទាក់ណាស់។ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានសត្វទន្សោង ប្រើស។ល។សត្វដ៏ទៃមិនបាច់រៀបរាប់ដែលបានស្លាប់និងរបួសដោយសាអន្ទាក់ ហើយត្រូវបានល្បាតប្រទះឃើញដោយព្រះសង្ឃ គណៈកម្មការសហគមន៍ ជាក់ស្តែងកាលពីខែមុនមានទន្សោង១ក្បាល ដាច់ពីអន្ទាក់ឆ្កែខាំស្លាប់ ប្រើស១ក្បាលដាច់ពីអន្ទាក់បាក់ជើងឆ្កែដេញខាំត្រូវបានជួយសង្គ្រោះទាន់ពេល។ ជាក់ស្តែងកាលពីថ្ងៃទី២២-២៣/៣/២០២២ កម្លាំងល្បាតបានប្រទះឃើញគ្រោងឆ្អឹងសត្វ និងអន្ទាក់ដូចក្នុងរូបភាពខាងក្រោម។
ហេតុអ្វីមានការប្រមាញ់សត្វព្រៃដូច្នេះ?
តើជនអ្នកប្រព្រឹត្តអាចស៉ីបអង្កេត ដោយសមត្ថកិច្ចនិងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែរឬទេ?បើបណ្តោយតទៅទៀត អាចនឹងយឺតពេល អស់សត្វជនល្មើសមិនត្រូវបានផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ដែលមានចែងជាធរមាន។
សូមឈប់ប្រមាញ់សត្វព្រៃទៀតទៅ ហើយសូមចូលរួមជួយថែរក្សាសម្បត្តិធម្មជាតិរបស់ដូនតាយើង ទុកសម្រាប់ក្មេងៗគ្រប់ជំនាន់។
សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រោមឱវាទផង៕ដោយ:ចាន់ ធី





































