រដ្ឋបាលឃុំសាលាវិស័យ បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំលើកទី៥៧ អាណត្តិទី៤ ឆ្នាំ២០២២

0

កំពង់ធំ៖នៅព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២២លោកជិនហ៊ីនមេឃុំសាលាស័យបានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំលើកទី៥៧អាណត្តិទី៤ឆ្នាំ២០២២។ សមាសភាពចូលរួម លោកជំទប់ទី១ ទី២ លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការនាយប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីប៉ុស្តិ៍ មណ្ឌលសុខភាព លោកស្រីមេភូមិ អនុភូមិសមាជិកភូមិ និងសមាគមអង្គការនានាសរុប៥៦នាក់ ស្រី២១នាក់។
លោក ជិន ហ៊ីន មេឃុំសាលាស័យបានលើកយករបៀបវារៈនៃអង្គប្រជុំ មកបង្ហាញដល់អង្គប្រជុំ មានដូចខាងក្រោម÷១ .ការអានកំណត់ហេតុប្រជុំលើកមុន ២.ការអានរបាយការណ៍សកម្មភាពប្រចាំខែ ៣. ការងារនគរបាលសហគមន៍ និងភូមិឃុំមានសុវត្ថិភាព ៥ .ការចូលរួមមតិ៥.បញ្ហាផ្សេងៗ។
ដើម្បីឱ្យកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំលើកទី៥៧ អាណត្តិទី៤ ឆ្នាំ២០២២ មានប្រសិទ្ធភាពខ្ពស់ លោក ជិន ហុីន មេឃុំសាលាស័យ សូមឱ្យលោកលោកស្រីទាំងអស់ត្រូវតែធ្វើផែនការសកម្មភាព ប្រចាំខែត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីសម្រេចតាមគោលដៅនៅក្នុងខែនឹងឆ្នាំនីមួយៗ។ ពិសេសសូមចូលរួមការផ្សព្វផ្សាយពីការងារនគបាលសហគមន៍និងគោលការណ៍ភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ ព្រោះជិតចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដើម្បីឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ពួកគាត់។
លោកមេឃុំក៏បានបន្តទៀតថា ការសំអាតបរិស្ថានដូចជាតាមដងផ្លូវ តាមលំនៅដ្ឋាន វត្តអារាម សាលារៀនចំពោះផែនការអភិវឌ្ឍន៍ត្រូវយកចិត្តទុកដាក់ចូលរួមសហការជាមួយដៃគូម្ចាស់ជំនួយនានាដែលបាន គាំទ្រសកម្មភាពគម្រោង ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវលំដីសផ្លូវក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូសូមថ្នាក់ដឹកនាំភូមិយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ គាត់ក៍បានយល់ដឹងអំពីការអភិវឌ្ឍចូលរួមបរិច្ចាក ដើម្បីឱ្យគម្រោងអនុវត្តដោយជោគជ័យ និងមានគុណភាពប្រសិទ្ធភាព ក្នុងការប្រើប្រាស់ដែលជាប្រយោជន៍សាធារណៈរួម ពិសេសគឺអ្នកទទួលផលផ្ទាល់ គឺគាត់ជាអ្នកទទួលផលប៉ះពាល់នៅជាប់នឹងគម្រោងតែម្ដង។
ជាចុងក្រោយលោកមេឃុំសាលាវិស័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងរក្សា(បីកុំបីការពារ) តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ និងបាត់បង់ដល់អាយុជីវិត ។ សូមណែនាំកូនចៅបន្ថែម ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញនូវសុខភាពខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕