កំពង់ឆ្នាំង៖ តម្លៃផ្លែល្ពៅនិងផ្លែត្រសក់ស្រូវនៅផ្សារមាត់កំពង់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ក្នុងពេលនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន ធ្វើអោយប្រជាកសិករជាអ្នកដាំដុះមានទឹក ចិត្តសប្បាយរីករាយ ក្នុងការប្រមូលផលយកមកលក់ដូរ ។
ស្ត្រីឈ្មោះ ប្រាក់ ប៊ុនថា អាយុ៥៥ឆ្នាំជាប្រជាកសិកររស់នៅក្នុងភូមិត្រពាំ ងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២ ២នេះបាននិយាយឲ្យដឹងថា ការដាំ ដុះផ្លែល្ពៅ និងផ្លែត្រសក់ស្រូវក្នុងច ម្ការនៅឆ្នាំនេះ លក់បានតម្លៃខ្ពស់ជា ងឆ្នាំទៅ ដែលអាចធ្វើឱ្យរូបគាត់ក៏ដូ ចជាប្រជាកសិករដទៃទៀតនៅក្នុងស្រុកបរិបូណ៌ សប្បាយរីករាយក្នុងការប្រមូលផលផងដែរ ។
កសិករឈ្មោះ ប្រាក់ ប៊ុនថាបានបន្តថា ផ្លែល្ពៅលក់បោះដុំនៅក្នុងថ្ងៃនេះមានតម្លៃក្នុងមួយគី ឡូពី៥០០ ទៅ ១០០០រៀលតាមតូចតាមធំ ។ ចំណែកផ្លែត្រសក់ស្រូវវិញគឺលក់បោះឱ្យម៉ូយក្នុងតម្លៃមួយៗពី ១០០០ រៀ លទៅ ៣០០០ រៀល តាមតូចតាមធំ ។ មូលហេតុធ្វើឲ្យផ្លែល្ពៅហ្នឹងផ្លែត្រសក់ស្រូវលក់បានតម្លៃខ្ពស់ដូច នេះ ដោយសារតែ ប្រជាកសិករភា គច្រើនក្នុងឆ្នាំនេះមិនបានបានដាំដុះផ្លៃល្ពៅ និងផ្លែសក់ស្រូវទេគឺគេដាំដំ ណាំសណ្ដែកបាយឬឪឡឹកជំនួសវិញ ព្រោះថាតម្លៃផ្លែល្ពៅក្នុងឆ្នាំ មុនមួយគីឡូលក់បានតែ ១៥០ រៀ លទៅ ៣០០ រៀល និងផ្លែត្រសក់ ស្រូវវិញមួយផ្លែៗលក់បានពីថ្លៃ ៥០០ រៀលទៅ ១០០០ រៀលតែ ប៉ុណ្ណោះ ។
កសិករប្រាក់ប៊ុនថាបានបញ្ជាក់ឲ្យដឹងទៀតថាទោះបីការប្រមូលផលដំណាំដាំដុះខាងលើនេះលក់ដូរក្នុងទីផ្សារមានតម្លៃខ្ពស់ក៏ដោយប៉ុន្តែប្រជាកសិករយើងមិនទទួលបានផលចំណេញបានច្រើននោះទេព្រោះថាតម្លៃជីដាក់ដំណាំពីឆ្នាំមុនក្នុងមួយការ៉ុងតែ១០ម៉ឺនរៀលតែក្នុងឆ្នាំនេះមួយការុងថ្លៃដល់ទៅ២០ម៉ឺនរៀល ។
ចំណែកប្រេងម៉ាស៊ូតនិងប្រេងសាំង ឆ្នាំមុនក្នុងមួយលីត្រថ្លៃតែ៣០០០ ទៅ៣៥០០ឥឡូវឆ្នាំ នេះឡើងទៅដល់ ៥០០០ រៀលទៅ ៥៥០០រៀល ។ហេតុនេះហើយបើប្រៀបធៀបនិងការចំណាយជាមួយការប្រមូលផលលក់ចេញវិញនោះគឺមិនបានចំណេញច្រើននោះទេ ៕សុខ គឹមសៀន





































