ស្ពានបេតុងអំណោយសប្បុរសជនឆ្លងស្ទឹងមង្គលបូរីនៅមុខវត្តបឹងត្រាវនៅឃុំបត់ត្រង់ស្រុកមង្គលបូរីត្រូវបានសម្ពោធឆ្លង

0

បន្ទាយមានជ័យ៖ស្ពានបេតុង១កន្លែងជាអំណោយសប្បុរសជនខ្មែរសម្រាប់ការឆ្លងស្ទឹងមង្គលបូរីនៅខាងមុខវត្តបឹងត្រាវនៅឃុំបត់ត្រង់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធ ឆ្លងជាផ្លូវកាដាក់អោយប្រើប្រាសហើយកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីមានប្រសាសន៍ថា: ស្ពានបេតុង១កន្លែងនេះជាអំណោយរបស់សប្បុរសជនខ្មែរក្នុងនិងក្រៅប្រទេសមានស្រុកកំណើតនៅទីនោះ ដែលស្ថាបនាជំនួសស្ពានឈើចាស់ទ្រុឌទ្រោមសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល។
ស្ពានមានបណ្ដោយ ៣៦ម៉ែត្រ×ទទឹង៥ម៉ែត្រ ; កំពស់១១ម៉ែតចំណាយថវិកា៤៤.០០០ដុល្លាសរអា ។

លោករ័ត្ន ដាស៊ីណង់ ក្នុងនាមសប្បុរសជន គណៈ:កម្មការវត្តនិងគណ:កម្មការសាងសង់បានបន្តថា: ស្ពាននេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ ហើយបញ្ចប់តាំងពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២១ ។ស្ពានថ្មនេះ កើតចេញពីគំនិតផ្តួចផ្តើមនិងកម្លាំងសាមគ្គីរបស់ព្រះសង្ឃ អាចារ្យ គណៈ:កម្មការវត្តបឹងត្រាវ ព្រមទាំងសប្បុរសជននិងបងប្អូនពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស ។

ជាពិសេសសប្បុរសជនដែលផ្ដួចផ្ដើម ឧបត្ថម្ភរួមមាន ៖ លោកប្រាក់ ប៉ូលីននិងភរិយា បុត្រាបុត្រីចំនួន១៥ ០០០ដុល្លាសរអា ;ឧបាសិកា ហម អេង លោកស្រីប្រាក់ សិនី បុត្រចំនួន១៥ ០០០ដុល្លាសរអានិងសប្បុរសជន ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសចំនួន១៤ ០០០ដុល្លាសរអាជាដើម ។

លោក អោម ចន្ថា អភិបាលស្ដីទីខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមជាមួយអភិបាលស្រុកមង្គល់បុរី លោកអភិបាលរងស្រុក មន្ត្រីសង្ឃ ព្រះសង្ឃ លោកលោកស្រីមន្ត្រីរាជការ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងពុទ្ធបរិស័ទ សូមគោរពថ្លែងអំណរព្រះគុណ អំណគុណចំពោះព្រះសង្ឃគ្រប់អង្គ អាចារ្យ គណៈ:កម្មការវត្តបឹងត្រាវ ព្រមទាំងសប្បុរសជនទាំងឡាយដែលផ្តួចផ្តើម ហើយចូលរួមកម្លាំងធនធានថវិកា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីកសាងស្ពានថ្មនេះឡើងដើម្បីអោយបងប្អូនងាយស្រួលធ្វើដំណើរនិងដឹកជញ្ជូនកសិផលឬទំនិញនានាសម្រាប់កាត់បន្ថយចំណាយ និងបង្កើនការចំណេញថវិកា ក៏ដូចជាពេលវេលា ។

លោក អោម ចន្ថា ក៏សម្តែងក្តីសោមនស្សរីករាយជាខ្លាំងចូលរួមសាទរសមិទ្ធផលនេះ ។ពោលគឺបន្ទាប់ពីពលរដ្ឋក្នុងឃុំបត់ត្រង់បានទទួលផ្លូវក្រាលកៅស៊ូ១ខ្សែ កន្លងមក បើទោះបីជាវាបានខូចខាតភាគច្រើនដោយទឹកជំនន់កន្លងមកក៏ដោយ ។

សូមបញ្ជាក់ដែរថា ក្នុងពិធិសម្ពោធ ឆ្លងនោះ ក៏មានកម្មវិធីបុណ្យពុទ្ធាពិសេក; ពិធីចម្រើនព្រះជន្មាយុជូនឧបាកសិកាហែម អេង និងចែកទានដល់ពលរដ្ឋ៥០០នាក់ផងដែរ ។

ហើយក៏ចំពេលដែលប្រជាពុទ្ធបរិស័ទត្រៀមទទួលអំណរទទួលទេវតាឆ្នាំថ្មីឆ្នាំខាល ដែលវត្តបឹងត្រាវនឹងរៀបចំពិធីបុណ្យនាខែមេសាអោយអ៊ឹកអធឹកឡើងវិញនិងក៏ចំពេលដែលពលរដ្ឋគ្រប់អាយុនិងប័ណ្ណបោះឆ្នោតមានក្តីមោទន សោមនស្សរីករាយត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នាខែមីនាឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ ៕ដោយ៖ ឃិន គន្ធា