កិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ស្តីពីការបង្ក លក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ

0

សៀមរាប៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ស្តីពីការធ្វើសកម្មភាពចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ចុះថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ស្តីពីការបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាមួយនោះក៏ដើម្បីធានាការអនុវត្ត ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងមហាផ្ទៃសូមស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១២ លោក នាយកទីចាត់ការអន្តរវិស័យ លោក ប្រធាន អនុប្រធាននិងមន្ត្រីការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈផងដែរ៕