ជនសង្ស័យម្នាក់ត្រូវបានមូលដ្ឋានអាវុធហត្ថស្រុកឃាត់ខ្លួនពាក់ព័ន្ធរកណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ឧត្តរមានជ័យ: នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ចំនួន ០៤នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហើនសំបោន មេបញ្ជាការរង អាវុធហត្ថស្រុកអន្លង់វែង ចុះបង្រ្កាបករណីជួញដូរដោយខុស់ច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវយុទ្ធសាស្ត្រ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
១/ឈ្មោះ ជួង ឡយ ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ព្រមទាំងដកហូតវត្ថុតាងរួមមាន
១/ម្ស៉ៅក្រាមពណ៌សរថ្លា(ម៉ាទឹកកក)ចំនួន០២ថង ទម្ងន់ ៩,១២ក្រាម(ថ្លឹងទាំងថង)
២/ទូរស័ព្ទដៃម៉ាក VIVOពណ៏សរចំនួន០១គ្រឿង
៣/ប្រាក់ខ្មែរចំនួន ៩៥០០រៀល
៤/កាបូបដៃពណ៌ខ្មៅចំនួន០១
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងសមត្ថកិច្ច អាវុធហត្ថ ស្រុកអន្លង់វែង កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ដោយ:ចាន់ ធី