រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើកម៉ូតូក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវក៏ជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តកាមរីបាឡែនបណ្តាលឱ្យម៉ូតូវវៀចកង់មុខ ចំណែករថយន្តបែកស្តុបមុខ និងបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួស ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង
១០និង៣០នាទីយប់ថ្ងៃទី ៨ កញ្ញា ២០១៤ នៅចំណុចមុខពេទ្យធ្មេញ កាន់ ស៊ីណាតាមបណ្តោយផ្លូវលេខ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BY-7374 ធ្វើដំណើរយ៉ាងលឿនតាមផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកចំពីមុខចំហៀងខាងឆ្វេង រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2L-0318 ជិះដោយបុរសនារីពីរនាក់ បញ្ច្រាសទិសគ្នា បណ្តាលម៉ូតូវវៀចកង់មុខ ចំណែករថយន្តបែកស្តុបមុខ និងបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួស៕

