ខេត្តឧត្ដរមានជ័យ៖បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយចងក ព្រោះតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមឲអូរតាម៉ែង ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា មានករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនមួយកើតឡើង នៅចំណុចដើមសុក្រមខាងក្រោយផ្ទះជនរងគ្រោះ ១៥០ម៉ែត្រ ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ សេង សុខ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានធ្វើអត្តឃាតដោយយកខ្សែគោប្រវែង ១.៥០ម៉ែត្រ ចងកសម្លាប់ខ្លួនឯងព្យួរនឹងដើមសុក្រម កម្ពស់ ៣ម៉ែត្រ បណ្តាលឱ្យស្លាប់ ដោយមូលហេតុបាក់ទឹកចិត្តកើតជំងឺមហារីកមាត់ និងពិបាកទទួលទានអាហារ ។
គ្រូពេទ្យចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីពិនិត្យរួចឃើញថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន រួចហើយប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ:ចាន់ ធី




































