ឪពុកអីក៏ព្រៃផ្សៃម្លេះហ៊ានលើកដៃយកកាំបិតមកប្រល័យកូនស្រីទើបអាយុ៨ខែប៉ុណ្ណោះបណ្តាលឲ្យស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ

0

កំពង់ធំ=ឪពុកតិរិច្ឆានយកកាំបិតប៉ាំងតោមកកាប់កូនស្រីកំពុងដេកលង់លក់យ៉ាងសុខស្រួលបណ្តាលឲ្យស្លាប់បន្ទាប់ពីទៅមន្ទីពេទ្យ…អំពើឃាតកម្មដ៏យុងឃ្នងនេះបាន កើតឡើងថ្ងៃទី២៥-០៣-២០២២ វេលាម៉ោង ២១,៤០នាទីយប់នៅចំណុចផ្ទះឈ្មោះ ទីន ហន អាយុ៥៩ឆ្នាំនៅភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ កំសត់ ឡៃណាង ភេទស្រីអាយុ៨ខែរស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ នៅភូមិកើតហេតុ។
ជនសង្ស័យឈ្មោះ ហ៊ាង សត់ ប/៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ(គេចខ្លួន)។
ហេតុការណ៍: មុនពេលកើតហេតុជនសង្ស័យទៅធ្វើការសំណង់ក្បែរផ្ទះហើយ ផឹកស្រាស្រវឹងជោគជាំ រហូតដល់ម៉ោងប្រហែល២១ជាង ជនសង្ស័យត្រឡប់មកផ្ទះ រករឿងឪពុក-ម្ដាយ ខណ:ពេលម្ដាយកំពុងមើលចៅ(សព)គ្រុន ដោយដាក់ចៅអោយដេកក្នុងម៉ុងលើគ្រែក្រោមផ្ទះ ស្រាប់តែជនសង្ស័យ យកកាំបិតប៉ាំងតោស្ទុះទៅកាប់កូនខ្លួនទាំងកំរោល ត្រូវចំផ្ទៃមុខខាងឆ្វេង ចំនួន០១កន្លែង បណ្ដាលអោយរបួសធ្ងន់ ភ្លាមៗជនសង្ស័យបានយកកាំបិតផ្គាក់ដេញកាប់ឪពុក-ម្ដាយ បងប្អូននៅក្នុងផ្ទះ តែមិនបង្ករឲ្យនណាម្នាក់រងរបួសនោះទេមួយសន្ទុះក្រោយមកទើបមានប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ ទើបជនសង្ស័យរត់គេចខ្លួនបាត់។ ក្រោយគ្រួសារជនរងគ្រោះ បាននាំជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍.. សន្ទុកតែដោយសាររបួសធ្ងន់ពេក ជនរងគ្រោះបានស្លាប់ ពេលទៅដល់មន្ទីពេទ្យ។
មូលហេតុ: ស្រវឹងស្រា។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បន្តស្រាវជ្រាវ តាមរកជនសង្ស័យ និងឃាត់ខ្លួនបាន នៅវេលាម៉ោង៥,៥៦នាទី នាថ្ងៃទី២៦-០៣-២០២២ នៅចំណុចវាលស្រែ ខាងវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចំងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។សាកសពទារក សាច់ញាត្តិយកធ្វើតាមប្រពៃណី….ចំណែកឪពុកចិត្តខ្មៅដែលជាជនសង្ស័យផ្នែកព្រហ្មទណ្ទអធិការ នគរបាលស្រុកបារាយណ៍កំពុងក៏សាងសុំណុំរឿងទៅស្នងការ នគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕អ៊ុងសំអាត