ខេត្តកំពង់ធំ៖ បុគ្គលពីរនាក់ប្ដី ប្រពន្ធ ដែលមានឈ្មោះ ប៉ិច ស៊ីណី រស់នៅក្នុងភូមិធន់ ម៉ោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលចាក់ដីរំលោភយកប្រឡាយមេទី ៥ របស់មន្ទីរធនធានទឹក។ នេះបើតាមលោកម៉ែន ជីន មេភូមិធន់ ម៉ោង បានប្រាប់អ្នកសារព័ត៌មានយើងនៅវេលាម៉ោង៩ :១០នាទី
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ លោកបានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលមានឈ្មោះប៉ិច ស៊ីណី ពិតជាបានរំលោភយកប្រឡាយមេទី ៥ មែន ហើយលោកក៏បានធ្វើរបាយការណ៍ បញ្ជូនឱ្យទៅរដ្ឋបាលឃុំរួចហើយដែរ ម្យ៉ាងទៀតបានអប់រំណែនាំគាត់ជាច្រើនដងមកហើយ តែបុគ្គលរូបនេះមិនធ្វើតាម អាផ្ញាធរភូមិទេ។
ចំណែកលោក ហេង ជា មេឃុំកំពង់ថ្ម បានផ្ដល់ព័ត៌មានមក ដូចលោកមេភូមិដែរ ថាបុគ្គលនេះលោកបានហៅមកធ្វើកិច្ចសន្យា ហើយណែនាំអប់រំជាច្រើនលើកច្រើនសារដែរ តែមិនព្រមធ្វើតាមអាផ្ញាធរមូលដ្ឋានទាល់តែសោះ លោកមេឃុំក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ស្រុក ក៏ប៉ុន្តែអ្វីដែលទន្ទឹងរងចាំមើលចំណាត់ការ របស់អាជ្ញាធររហូតមកដល់ពេលនេះគឺមិនទាន់សម្រេចអ្វីបាននៅឡើយទេ។
រីឯបុគ្គលដែលរំលោភចាក់អាចម៌ដីយកប្រឡាយមេទី ៥ ដែលមានឈ្មោះប៉ិច ស៊ីណី បានប្រាប់អ្នកយកព័ត៌មានយើងតាមរយ:ទូរស័ព្ទ នៅព្រឹកដដែលថា មុនហ្នឹងគាត់ចាក់ដីលប់ប្រឡាយមេទី ៥នេះ គឺគាត់មានប្លង់ហើយគាត់បានសុំទៅប្រធានការិយាល័យធនធានទឹកស្រុកសន្ទុកដែលមានឈ្មោះខុម រហូតដល់មន្ទីរធនធានទឹកខេត្ត នេះបើតាមការអះអាងរបស់គាត់ ។





































