កំពង់ឆ្នាំង:អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យ៉ាងយកចិត្តទុកដាក់បន្តដូចភ្លៀងរលឹម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង
បានចាត់តាំងក្រុមការងារចម្រុះបន្តចុះប្រតិបត្តិការលើកទី៣ មានសមាសភាពអភិបាលរងស្រុកជលគីរី កម្លាំងរដ្ឋបាលជលផលកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងអធិការរដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលពាមឆ្កោក ប៉ុស្តិ៍រដ្ឋបាលជលសារ កងរាជអាវុធហត្ថស្រុកជល សហគមន៍នេសាទ ដោយប្រើប្រាប់មធ្យោបាយកាណូតស្មាច់ ៦គ្រឿង ដែលបានចុះប្រតិបត្តិការនៅតាមដងទន្លេឬស្សី ដង្កូច ដល់ភូមិកំពង់បា្រស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល កម្លាំងចម្រុះបានរុះរើសម្រាស់ចំនួន ១៤កន្លែង ទំហំ ៧៨០ ម៉ែត្រការ៉េបង្គោល ៣៥០ ដើម និងមេឃ សម្រាស់ប្រមាណ២៧០០មែក
រុះរើរបាំងស្បៃមុងចំនួន ៦ កន្លែង ២៥០ម៉ែត្រ បង្គោល ២០៩ដើម លូស្បៃមុងចំនួន ៦គ្រឿង ។
ដោយឡែក ក្រុមចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០ នាទី ផងដែរ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការបង្ក្រាបជនល្មើសទៀតផង ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញតាមបង្រាបក្រុមជនល្មើសមិនទាន់។ បទបញ្ជាសារជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទ និងបូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
នៅចំពោះថ្នាក់ដឹកនាំ ជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលខេត្តទាំងនោះ រៀបចំផែនការនៅពេលត្រឡប់ទៅវិញ ដើម្បីបន្តបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព៕





































