ខេត្តព្រះសីហនុ៖បើគិតមកដល់ពេលនេះរយៈជិត៣ឆ្នាំមកហើយ សំណុំរឿងប្រជាជនប្តឹងឈ្មោះ ស៊ីម ប៉ូច ឃុប ឃិតគ្នាយកដីពួក គាត់ ទំហ៊ំប្រមាណ១៣ហិកតាស្ថិតក្នុងតំបន់ភូមិឬទ្ធីឃុំកែវផុស ស្រុកស្ទឹងហាវ លក់ ទៅឲ្យ ឈ្មោះ គីតែត មេការរបស់លោក ឧកញ៉ា ជៀម ផែនដ៏ល្បីល្បាញ។ កន្លងមកសំណុំរឿងនេះ ត្រូវបានគេឃុប ឃិតគ្នាជាលក្ខណៈប្រព័ន្ធបំបិទទុកចោលមិនចាត់ការ។ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាជនរងគ្រោះ ទទួល នូវភាពអយុត្តិធម៏បំផុត។ ប៉ុន្តែរសំរាប់ពេលនេះសាលាដំបូងខេត្តព្រះសីហនុចាប់ផ្តើមសើរើ សំណុំ រឿងនេះឡើង វិញនិងបានកោះហៅ មន្រ្តីអាជ្ញាធរដែនដីពាក់ព័ន្ធ រូមនិងសាក្សីចូលទៅឆ្លើយបំភ្លឺ នៅមុនលោក ចៅក្រមសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីស្វែងរកភាពត្រឹមត្រូវ ជួនប្រជាពលរដ្ឋរងគ្រោះ និងមានវិធានការ តាមផ្លូវច្បាប់ ជន ដែលមានការពាក់ព័ន្ធ។

គួររំលិកផងដែរថាឈ្មោះ ស៊ីម ប៉ូច បានផ្ទេរសិទ្ធិលក់ដីតំបន់ខាងលើ ទៅឲ្យ ឈ្មោះ គីតែត ចុះថ្ងៃទី ១១ គុម្ភៈ ឆ្នាំ២០១៩ ដែល មានការចុះហត្ថលេខានឹង បោះត្រាទទូលស្គាល់ឲ្យដោយ សុន ពិសី អភិបាលរងស្រុក ស្ទឹងហាវ .លោក ផេង ម៉ីន ជាមេឃុំ កែវផុស នឹង លោក ហេង សំណាង ជាមេភូមិ ត្រូវបានប្រជាពលរដ្ឋ បញ្ជាក់គឺ ជាអំពើរំលោភ បំពានតែស្រុង តែម្តង ព្រោះថាឈ្មោះ ស៊ីម ប៉ូច មិនមានដីនៅតំបន់នេះទេ ហើយឈ្មោះ ស៊ីម ប៉ូចនេះ កន្លងមកក៏ធ្លាប់ត្រូវប្រជាពលរដ្ឋ ប្តឹង ទៅសាលាដំបូងខេត្តដើម្បីមានវិធានការ តាម ផ្លូវច្បាប់ម្តងរូចមក ហើយពាក់ព័ន្ធ ដីចំណុចនេះ ដោយកាលនោះ បុគ្គលឈ្មោះ ស៊ីម ប៉ូចនេះ ត្រូវបាន ព្រះរាជអាជ្ញារង លោក ហួត វិចិត្រធ្វើការចោទប្រកាន់នឹងប្រគាល់សុំរឿងទៅឲ្យប្រធានសាលាដំបូងដើម្បីចាត់ឲ្យចៅក្រមស៊ិបសួរបន្តនិតីវិធីផងដែរ ប៉ុន្តែរគួរឲ្យចំឡែក សំណុំរឿងនេះបានអូសបន្លាយ ជាច្រើនឆ្នាំមកហើយ គឺចៅក្រម មិនទាន់ចាប់ផ្តើម បើកការស៊ិប អង្កេតផង ក៏ស្រាប់ តែមានលិខិតថ្មី ផ្ទេរសិទ្ធិ ដីធ្លី របស់បុគ្គលស៊ីម ប៉ុច ផ្ទេរសិទ្ធិទៅ ឲ្យ ឈ្មោះ គីតែត ទៅវិញ ។ ហើយអ្វីដែល គួរចាប់បំផុតនោះគឺ ឈ្មោះស៊ីម ប៉ូច ក្រោយពីធ្វើលិខិតផ្ទេរសិទ្ធិលក់ដីតំបន់ ខាងលើ ទៅឲ្យ គីតែត មេការរបស់លោក ឧកញ៉ា ជៀម ផែន រូចមក ឈ្មោះស៊ីម ប៉ូចនេះ បានដឹកនាំបក្ខពួក របស់ខ្លួន នាំយកគ្រឿងចក្រ ទៅធ្វើការ ឈុសបំផ្លាញផលដំណាំ ជាពិសេស ដើមអាកាស្យាដែល ប្រជាពលរដ្ឋដាំ រាប់ពាន់ ដើមចោលអត់គ្មានសល់ និងបានជីករណ្តៅកប់ដើមអាកាស្យាទាំងនោះទៅក្នុងដី ក្នុងគោលបំណង់ បំបិទភស្តុតាងផងដែរ ។

លោក សុន ពិសី អភិបាលរងស្រុង ស្ទឹងហាវ បាន ធ្វើការ បញ្ជាក់ថា លោក ពិតជាបាន ចុះហត្ថលេខា នឹង បោះត្រា ទៅលើ លិខិត ផ្ទេរសិទ្ធិ នឹង ផែនទី បង្ហាញរ ទីតាំងដី ទំហ៊ំ ១៣ ខាងលើ នេះ ប្រាកដមែន ដោយ សារ តែ បុគ្គល់ ឈ្មោះ ស៊ីម ប៉ូច មាន ឯកសារ ទិញលក់ ដី កន្លងមក ដោយដីនេះខ្លះលោក ស៊ីម ប៉ូច បាន ទិញ ពីមេ ទាហានសិករង ស្រុក ស្ទឹង ហាវ គឺ លោក សូន សុខណា នឹងមួយចំនួនទៀត ទិញពី ទាហាន មួយចំនួន។ ហើយការចុះហត្ថលេខា លើលិខិតស្មាមខាងលើនេះ ក៏លោកមាន ការឯក ភាព នឹងផ្ទេរសិទ្ធិ ត្រឹមត្រូវ ពីលោក ឆាយសុគន្ធដា ជាអភិបាលស្រុក ស្ទឹងហាវ តាមផ្លូវ ច្បាប់ ផងដែរ ។

ដោយឡែកសំរាប់ លោក ហេងសំណាង ជាមេភូមិ ឬទ្ធី២ ឃុំ កែវផុស ជាមួយនឹង បញ្ហារខាងលើ ក៏បាននិយាយត្រង់ៗថា លោក មិនបាន ដឹង ពីរ ដីខាងលើនេះទេ គឺលោក ចុះហត្ថលេខាតាមតែ លោក មេឃុំ ប៉ុណ្ណោះ ដោយលោក មេឃុំ និយាយថា ដីនេះជា ដីរបស់ មេ ស៊ីញ៉េរទៅវាមិនខុសទេ ហើយ ឯកសារ មេឃុំ បានចុះហត្ថលេខារូចមុនជាស្រាច់ ទើប ខ្លូនចុះតាម ក្រោយ ប៉ុន្តែរ ក្រោយ មកទើបដឹងថា ដីខាងលើ ជាដីមាន បញ្ហារ ទំនាស់។

ជាមួយគ្នានេះប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ពួកគាត់បានកាន់កាប់ដីតំបន់ខាងលើ ជាង២០ឆ្នាំ មកហើយ ដោយ ឆ្លងកាត់ ការគ្រប់គ្រង រដ្ឋបាលដែនដីចំនួន៣ជំនន់រូចមកហើយ គឺតាំងពីជំនន់ តំបន់ដីនេះ មិនទាន់កាត់ពីខេត្ត កោះ កុង ចូលមកដីខេត្តព្រះសីហនុ មកម្លេះ នឹងមានឯកសារផ្លូច្បាប់ពីថ្នាក់អជ្ញាធរមួលដ្ឋាន គ្រាប់គ្រាន់ពីការកាន់ដី គ្រប់ជំនន់ ផងដែរ៕

(ដោយនាគសមុទ្រ)






































