ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាបកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៤នេះ បានសម្រេចចុះអនុវត្តសាល ដីការបង្ខំពុះចែកដីធ្លីមួយកន្លែងដែលមានទំហំ៥០ម៉ែត្រគុណ៨០ម៉ែត្រ ស្មើនឹង៣.២៩៤ម៉ែត្រ ការ៉េ ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនាំអោយមានជំ ទាស់តវ៉ាយ៉ាងខ្លាំងពីសំណាក់អ្នកដែលកំពុងតែរស់នៅលើដីនោះ។ គួរបញ្ជាក់ថា ដីមួយកន្លែងនេះគឺបានកើតមានជម្លោះដណ្តើមគ្នាកាន់កាប់រវាងបងប្អូនបង្កើតពីរ នាក់ជាយូរឆ្នាំណាស់មកហើយ រហូតដល់មានការប្តឹងផ្តល់គ្នាតាំងពីសាលាដំបូងខេត្តសៀម រាបរហូតដល់សាលាឧទ្ធរណ៍។
បងប្អូនស្រីបង្កើតពីរនាក់នោះម្នាក់មានឈ្មោះស្វាយសួគ៌អាយុ ៦១ឆ្នាំនិងម្នាក់ទៀតឈ្មោះស្វាយសែតអាយុ៦៣ឆ្នាំត្រូវជាដើមបណ្តឹង។ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦៣/០៧-១២-២០១៣ នឹងសាលដីកាលេខៈ ០៥ក្រIVត/១0-០២-២០១៤របស់សាលាឧទ្ធរណ៍ភ្នំពេញបានបង្គាប់ឲ្យកូនបំណុលឈ្មោះស្វាយ សែត ភេទស្រី អាយុ៦៣ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបថា តាមអំណាចសាលដីការបស់សាលាឧទ្ធរណ៏ និងរូបមន្តអនុវត្តមានអនុភាពអនុវត្តដោយបង្ខំ លើកូនបំណុលឈ្មោះស្វាយ សែត តាមអំណាចសាលដីកានឹងសាលក្រមត្រង់ចំណុចទី២ តម្កល់សាលក្រមលេខ១៦(ជ)ចុះថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៣របស់សាលាដំបូងខេត្តសៀមរាប ហើយត្រូវបែងចែកដីមានទំនាស់ជាពីរចំណែកឲ្យទៅម្ចាស់បំណុលនឹងកូនបំណុល នេះបើ យោងតាមឯកសាររបស់តុលាការ ដែលអ្នកសារព័ត៌មានយើងទទួលបាននៅថ្ងៃដែលតុលាការ ខេត្តសៀមរាបចុះអនុវត្តសាលដីកាបង្ខំអោយមានការបែងចែកដីទំនាស់នោះ។
អ្នកស្រីស្វាយសែតជាដើមបណ្តឹងបានរៀបរាប់ប្រាប់ថា អ្នកស្រីបានមករស់នៅលើដីនេះតាំង ពីឆ្នាំ១៩៧៩មកម្លេះ រីឯអ្នកស្រីស្វាយសួគ៏គាត់មានដីមួយកន្លែងនៅពីក្រោយផ្ទះគាត់ដែលមានទំហំ១៥ម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយនៅឆ្នាំ១៩៨២ឈ្មោះស្វាយ សូគ៏ បានទៅធ្វើការនៅប្រ ទេសថៃ ហើយរហូតមកដល់ឆ្មាំ២០០៤បានត្រឡប់មកស្រុកខ្មែរវិញពេលមកដល់មិនទាន់បាន ប៉ុន្មានថ្ងៃផងក៏ស្រាប់តែបានទៅដាក់ពាក្យបណ្តឹងនៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក តែ គណៈកម្មាការសុរិយោដីស្រុកមិនហ៊ានសម្រេចក៏អោយទៅប្តឹងនៅសុរិយោដីថ្នាក់ខេត្ត។
គណៈកម្មការសុរិយោដីខេត្តសៀមរាបបានសម្រេចតាមសេចក្តីលេខ ០១១គសខក/សរ ចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០១០កាត់ដីដែលមានទំហំ ៣.២៩៤ម៉ែត្រការ៉េឲ្យឈ្មោះស្វាយសួគ៏ ពាក់កណ្តាល ហើយអ្នកស្រីមិនសុខចិត្តក៏ប្តឹងតវ៉ាទៅគណៈកម្មការសូរិយោដីថ្នាក់ជាតិតែ នៅតែមិនបានផល ក៏សំរេចដាក់ពាក្យប្តឹងទៅតុលាការខេត្តសៀមរាបនៅតែមិនបានផលដ ដែលហើយក៏បន្តទៅសាលាឧទ្ឋរណ៏ ដោយខ្លួនអះអាងថារស់នៅលើដីនោះតាំងពីឆ្នាំ១៩៧៩ មកម្លេះគីមានរយៈពេលជាង៣០ឆ្នាំមកហើយ បែជាសាលាឧទ្ឋរណ៏កាត់ឲ្យចាញ់ធ្វើឲ្យគាត់ឈឺ ចាប់អស់ជំនឿលើស្ថាប័នតុលាការ។ អ្នកស្រីបន្តទៀតថាតុលាការអយុត្តិធម៌ណាស់សំរាប់ក្រុមគ្រួសាររបស់គាត់។
លោកសួន កេសី ត្រូវជាកូនបង្កើតរបស់អ្នកស្រីស្វាយសែត បានបង្ហើប ឲ្យអ្នកការសែតដឹងថា រឿងទំនាស់ដីធ្លីដ៏ចំរ៉ូងចំរ៉ាស់នេះគីមានអ្នកមានអំណាចនៅពីក្រោយ ខ្នងចាំស៊ីឈ្នួលរត់ការរឿងក្តីនេះ។ លោក សួន កេសី បន្តថាសំរាប់មីង ស្វាយ សូគ៏ គាត់គ្មាន លុយដើម្បីរត់ការរឿងតុលាការទេ។ ក្នុងរឿងទំនាស់ដីធ្លីដ៏ចំរ៉ូងចំរ៉ាស់នេះប្រជាពលរដ្ឋដែល ឃើញហេតុការណ៏បានលើកឡើងថា ការអនុវត្តសាលដីកានេះហាក់ដូចជាមានរឿងអ្វីមួយ ខុសប្រក្រតី ព្រោះមានមនុស្សម្នាក់កាន់លុយមួយដុំធំដើរចែកមេភូមិមេឃុំនឹងសមត្ថកិច្ចផ្សេង ៗទៀតដើម្បីជួយសំរូលការងារឲ្យបានរលូន។
គួរបញ្ជាក់ផងថាពេលក្រុមអ្នកការសែតចុះទៅ យកព័ត៌មានក៏មានការហាមឃាត់ពីសំណាក់អាជ្ញាធរមិនឲ្យថតរូប រហូតដល់មានការជេប្រ មាទអ្នកសារព័ត៍មានថែមទៀត ប៉ុន្តែមួយសន្ទុះក្រោយមកក៏អនុញ្ញាតិឲ្យថតវិញ។ប្រជាពលរដ្ឋ ដាក់កាសង្ស័យថា រឿងនេះអាចមានការឃុបខិតគ្នាជាមួយអាជ្ញាធរដើម្បីគៀបស៊ីលើម្ចាស់ដី កម្មសិទ្ឋ។ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះអ្នកសារព័ត៌មានយើងមិនអាច សុំការបំភ្លឺពីមន្ត្រីតុលាការខេត្តសៀមរាបបានទេ៕ ខេង ឧត្តម