បន្ទាយមានជ័យ៖ មហាកុដិថ្មីសន្លាងធំស្កឹមស្កៃនិងសមិទ្ធផលនានានៅក្នុងវត្តមជ្ឈិមសាសនារាមដងរុនភូមិដងរុនឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីសម្ពោធ ឆ្លង កាលពីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ។ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។និងព្រះវត្តមានកិត្តិយសពី
ឧត្តមសីលញាណ រាជាគណៈ:ធូលី សូធា ព្រះមេគណខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមានសមាសភាពចម្រុះ មន្ត្រីសង្ឃ ព្រះគ្រូវិធីរប្បញ្ញោ ពូក សារិន ចៅអធិការវត្តមជ្ឈិមសាសនារាមដងរុនភូមិដងរុនឃុំបន្ទាយនាងព្រះសង្ឃ មន្ត្រីរាជការ សមត្ថកិច្ចកងកម្លាំងអាចារ្យ គណ:កម្មការ សប្បុរសជន ប្រជាពុទ្ធបរិស័ទ ចូលរួមជិត៥០០នាក់ ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីក្នុងនាមជំនួសគណ:កម្មការវត្តបានអោយដឹងថា : វត្តមជ្ឈិមសាសនារាមដងរុន បង្កើតឡើងដំបូងនៅគស១៩៥៦ ហើយបច្ចុប្បន្នមានផ្ទៃដី២១.១៨៦ម៉ែតបងរក្រឡា ហើយឆ្លងកាត់ការដឹកនាំដោយព្រះគ្រូអធិការវត្តចំនួន ១២អង្គមកហើយ។បច្ចុប្បន្ន វត្តមានព្រះសង្ឃគង់នៅចំនួន ៧អង្គ ។ចំពោះ សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន :មហាកុដិ១ខ្នងកម្ពស់២ជាន់ ចែកជា៧បន្ទប់និងសមិទ្ធផលគរុភ័ណ្ឌវត្តដទៃទៀត ដែលគិតជាប្រាក់ស្មើចំនួន១២៧.១០០ដុល្លាសរអា។សម្រាប់មហាកុដិខ្ពស់ ស្កឹមស្កៃ ប្រណីតនិងប្រសើរឡើងមួយខ្នងថ្មីនេះ គឺកសាងឡើងជំនួសកុដិថ្មក្រោមឈើលើ១ខ្នងដែលរងគ្រោះដោយភ្លើងឆេះកាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ កន្លងមក ។
កុដិថ្មីនេះ ត្រូវបានផ្តួចផ្តើមកសាងដោយព្រះគ្រូចៅអធិការវត្ត ព្រះនាមពូក សារិន និងព្រះសង្ឃ សប្បុរសជនក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទចំណុះជើងវត្ត ។ ជាពិសេសក៏មានការរួមចំណែកឧបត្ថម្ភពីលោកជំទាវឧកញ៉ាហេមចិន្តាមាហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកសួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ លោកស្រីសួង ផល្លីន ព្រមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលផ្តើមសាងសង់ពីថ្ងៃទី២១ខែមីថុនាឆ្នាំ២០១៨ និងរួចរាលស្ថាពរនៅថ្ងៃទី០១ខែតុលាឆ្នាំ២០២០ កន្លងមក។ប៉ុន្តែ ដោយស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ទើបពន្យាការសម្ពោធ ឆ្លងដាក់អោយប្រើប្រាស់តាំងពីនោះរហូតដល់ថ្ងៃនេះ ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណប្រគេនព្រះគ្រូចៅអធិការ ព្រះសង្ឃ និងមហាសប្បុរស ពុទ្ធបរិស័ទទាំងអស់ដែលមិនត្រឹមតែមានសាមគ្គី ឯកភាព ស្រ ស្រួលមតិគ្នាប៉ុណ្ណោះទេ ប៉ុន្តែនៅបានបរិច្ចាគសទ្ធាជ្រះថ្លាចូលរួមកសាងមហាកុដិនោះឡើងវិញ ហើយធំខ្ពស់ស្កឹមស្កៃ សំណង់រឹងមាំ ទំនើបទាន់សម័យថែមទៀត ។
លោកអ៊ុ រាត្រី បានលើកឡើងពីស្ថានភាពបច្ចុប្បន្នភាពនៃបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែននិងថ្នាក់ក្រោមជាតិនៅតែទ្រោលបាន បើទោះបីជាស្ថិតក្រោមវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ និងការវិវត្តន៍ថ្មីៗចុងក្រោយនៃឥទ្ធិពលពីខាងក្រៅក៏ដោយ ៕ដោយ៖ឃិន គន្ធា





































