VIDEO ជប៉ុនប្រកួតប្រជែងដណ្ដើមឥទ្ធិពល ជាមួយចិននៅអាស៊ីភាគខាងត្បូង

0

កាលពីថ្ងៃទី៨ ខែកញ្ញា នាយករដ្ឋ មន្ដ្រីជប៉ុន លោកស៊ីនហ្សូ អាបេ បាន បញ្ចប់ដំណើរទស្សនកិច្ចទៅកាន់បណ្ដា ប្រទេសអាស៊ីភាគខាងត្បូងដែលជា ដំណើរទស្សនកិច្ចមួយត្រូវបានគេចាត់ ទុកថាជាការប្រកួតប្រជែងឥទ្ធិពលជា មួយចិន និងតំបន់ទាំងនោះ ។ លោកស៊ីនហ្សូ អាបេ ក៏បានបំពេញ ទស្សនកិច្ចេៅកាន់ប្រទ្សេស្រីលង្កាជាលើក ដំបូងក្នុងរយៈពេលចាច្រើនទសវត្សរ៍ កន្លងមក ។ មុនពេលធ្វើទស្សនកិច្ចនៅ ស្រីលង្កា លោកអាបេ ក៏បានធ្វើទស្សន កិច្ចទៅកាន់ប្រទេសបង់ក្លាដែស ក៏ជា ដំណើរទស្សនកិច្ចដំបូងមិនធ្លាប់មានរយៈ ពេល១៤ឆ្នាំ ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋ មន្ដ្រីជប៉ុនក៏បានកើតឡើងក្រោយរយៈ ពេលតែ១សបា្ដហ៍ប៉ុណ្ណោះដែលនាយក រដ្ឋមន្ដ្រីឥណ្ឌា លោកណារ៉េនត្រា ម៉ូឌី បំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ។

ដូច្នេះ លោកអាបេ បានឈានមុនចិនមួយ ជំហាននៅក្នុងការពង្រឹងទំនាក់ទំនងជា មួយបណ្ដាប្រទេសអាស៊ីភាគខាងត្បូង ចំណែកប្រធានាធិបតីចិន លោកស៊ី ជីន ពីង គ្រោះធ្វើទស្សនកិច្ចទៅកាន់ប្រទេស ឥណ្ឌា និងស្រីលង្កានៅចុងខែកញ្ញា។ដោយផន សុខជាតិ នៅក្នុងប្រទេសបង់ក្លាដែស លោក ស៊ីនហ្សូ អាបេបានផ្ដល់ជំនួយទឹកប្រាក់ ៦ពាន់លានដុល្លារនៅឆ្នាំ២០១៥ដោយ ក្នុងនោះ ទឹកប្រាក់៤ពាន់លានដុល្លារ សម្រាប់អនុវត្ដគម្រោងអគ្គិសនី និង កំពង់ផែទឹកជ្រៅ ។ ចំណែកក្នុងប្រទេស ស្រីលង្កា ជប៉ុនក៏បានសន្យាផ្ដល់ជំនួយ នាវាយាមល្បាត និងបង្កើនកិច្ចសហ ប្រតិបត្ដិការសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ ថែមទៀត 9