ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោកស្រី ស៊ូសាន រ៉ៃ បានបំពេញទស្សន កិច្ចទៅកាន់ទីក្រុងប៉េកាំងដើម្បីជួប ពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់ក្នុងជួររដ្ឋា ភិបាលចិនស្ដីពីបញ្ហាសំខាន់ៗ ។ ដំណើរ ទស្សនកិច្ចនោះជាការបើកផ្លូវសម្រាប់ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អូបាម៉ា ទៅកាន់ប្រទេសចិននាខែវិច្ឆិកា ឆ្នាំ២០១៤ ។ នៅក្នុងប្រទេសចិន លោកស្រីនឹងជួប ពិភាក្សាជាមួយលោក យ៉ាង ជែកជី (Yang Jiechi) ពិភាក្សាពីបញ្ហាទំនាក់ ទំនងប្រទេសទាំងពីរ ។
លោកស្រីបញ្ជាក់ ថា លោកអូបាម៉ា នៅតែចាត់ទុកចិនជា អាទិភាព បើទោះបីអាមេរិក និងចិននៅ មានចំណុចមិនចុះសម្រុងនឹងគ្នាក៏ដោយ។ តាមគម្រោង នៅថ្ងៃទី៩ ខែកញ្ញា លោក ស្រីក៏មានគម្រោងជួបពិភាក្សាជាមួយ រដ្ឋមន្ដ្រីការពារជាតិមុនពេលវិលត្រឡប់ ទៅកាន់អាមេរិកវិញនៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៤ ។
ដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ូសាន់ រ៉ៃធ្វើឡើងក្នុងពេលដែលមាន វិវាទជុំវិញយន្ដហោះចម្បាំងរបស់ចិន ចូលមកកៀកយន្ដហោះអាមេរិកវិះនឹង ប៉ះទង្គិចគ្នានៅលើដែនអាកាសនៅលើ ដែនអាកាសលើសមុទ្រចិនខាងត្បូង ។ ចិន និងអាមេរិកមានវិវាទជាច្រើន ដោយសារតែចិនបានចោទប្រកាន់ អាមេរិកពីការជ្រៀតជ្រែកចូលក្នុងតំបន់ ដែលមានវិវាទរបស់ចិនជាមួយប្រទេស ជិតខាង ។
គម្រោងធ្វើទសនកិច្ចទៅកាន់ ចិនរប ស់ប្រធានាធិបតីអាមេរិកនៅខែ វិច្ឆិកា ខាងមុខ គឺដើម្បីធ្វើឱ្យប្រសើរ ឡើងវិញក្នុងទំនាក់ទំនងរវាងប្រទេស មហាអំណាចសេដ្ឋកិច្ចទី១ នឹងទី២នៅ លើ ពិភពលោក 9។ ដោយផន សុខជាតិ