ប្រកបរបរ ជីកគាស់រំលើងគល់ចំគ្រាប់មីនបណ្តាលអោយផ្ទុះ ម្នាក់ស្លាប់ និងម្នាក់របួស

0

ខេត្តបាត់ដំបង:យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈដែលពួកគេកំពុងនាំគ្នាជីកកកាយដីគាស់យកគល់ឈើប៉ះត្រូវគ្រាប់មីនបណ្តាលអោយផ្ទុះឡើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមី នា ឆ្នាំ ២០២២ នៅចំណុចលើខ្នងភ្នំស ស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករត ន មណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះខាងលើមានឈ្មោះ ផាង ភ័ណ្ឌ ហៅទូច ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួល តា ឯក ក្រុងបាត់ដំបង មកស្នាក់នៅធ្វេីចំការនៅមូលដ្ឋានកេីតហេតុ រងរបួសដាច់ជើងខាងឆ្វេង ស្លាប់នៅកន្លែង និងម្នាក់ ទៀតឈ្មោះ ឆាយ កុសល ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទី លំនៅភូមិអន្លង់វិល ឃុំ អន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស ធ្ងន់ចំភ្នែកទាំង សង ខាង ។

លោក អធិ ការ នគរបាលស្រុករតនមណ្ឌល បាន បញ្ជាក់ថា នៅមុនពេលកើតហេតុបុរសទាំងពីរ នាក់ខាងលើបានស្វែងរកគល់ឈេីចាស់ៗដេីម្បីជីកយកទៅប្រេីប្រា ស់ ឬយកទៅលក់ដូរចិញ្ចឹមជីវិត ហេី យ ក្នុងខណៈពួកគាត់កំពុងជីកគល់ឈេី នៅចំ ណុចនោះបានប៉ះចំគ្រាប់មីនដែលនៅសេសសល់ក្នុងដីទេីបបង្ក ជាករណីផ្ទុះបែប នេះ ឡើងតែម្តង ហើយបន្ទាប់ពីកេីតហេតុភ្លាមស មត្ថកិច្ចមូលដ្ឋាន រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់កន្លែងកេីត ហេតុ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់បន្តថា ចំណុចភ្នំស ក្ក្នុងភូមិសាស្ត្រខាងលើនេះ គឺជា អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុង ចំ ណោមសមរភូមិជាច្រេីនផ្សេងទៀត ហើយនៅចំណុចកេីតហេតុថ្ងៃនេះអាចជា គ្រាប់ម៉ីន ដែលគេបង្កប់ក្នុងដីក្បែរគល់ឈេីពីពេលមុន ហេីយទំនងជាជនរងគ្រោះជីកដីក្បែគល់ឈេីប៉ះចំគ្រាប់ មីនទេីបបង្កឱ្យផ្ទុះឡេីងតែម្តង ព្រោះកន្លងមកក៏ធ្លាប់ប្រទះឃេីញគ្រាប់មីន ប្រ ឆាំងរថក្រោះរួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រេីនទៀតនៅកប់រាយ ប៉ាយនៅទីនោះដែរ។

ក្រោយពេលកើតហេតុនិងធ្វើកំណត់ហេតុរួចនៅពេលនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វេីបុណ្យតាមប្រពៃណី ៕ អត្ថបទ : ព្រាប.ស