ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់)

0

កំពង់ឆ្នាំង: នៅវាលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ នេះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ និងមានការចូលរួមពីលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងមន្ត្រីរដ្ឋបាលជលផលចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់) ។

ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីង នៅចំណុច មាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឈឿង រដ្ឋា ហៅ រ័ត្ន ភេទប្រុស ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រព្រឹត្តបទល្មេីស នេសាទ ដោយប្រេីឧបករណ៍ឆក់(ឆក់ត្រជាក់)កាលពីថ្ងៃទី២២ ខែមីនា ២០២២ វេលាម៉ោង ៦យប់ ស្ថិតនៅចំណុចកោះក្របី ចុងភូមិវៀតណាម ភូមិ កណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ខណ:កំពុងធ្វេីសកម្មភាព សមត្ថកិច្ចជំនាញជលផលបានដេញចាប់ប្រផាប់ប្រភីងជាញឹកញាប់ ប៉ុន្តែបុគ្គលនេះតែងតែរត់គេចខ្លួនបាត់រហូត ដោយសារតែជនសង្ស័យប្រើប្រាស់កាណូតបាឡាស្មាច់ និងមានម៉ាស៊ីន០៦ ដែលធ្វើ ឱ្យសមត្ថកិច្ចជំនាញជលផលដេញចាប់មិនបានឡើយ។ក្នុងការបង្ក្រា ប និងឃាត់ខ្លួនជនសង្ស័យខាងលេីនេះ សមត្ថកិច្ចចាប់យកវត្ថុតាងបទល្មេីសជាក់ស្តែងមានឧបករណ៍ឆក់មួយកំប្លេ និងបឡាស្មាច់ល្បឿនលឿនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាបសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី ៕