​ធ្លាក់​យន្ដហោះ​កណ្ដាល​ព្រៃ​ស្លាប់ ១០​នាក់​នៅ​កូ​ឡំ​ប៊ី​

0

​យន្ដហោះ​ធុន​តូច​មួយគ្រឿង​បាន​ធ្លាក់ នៅ​កណ្ដាល​ព្រៃ​អា​ម៉ា​ហ្សូ​ន ស្ថិតក្នុង ប្រទេស​កូ​ឡំ​ប៊ី​កាលពី​ថ្ងៃទី​៧​កញ្ញា​បណ្ដាល ឱ្យ​អ្នកដំណើរ​ទាំង​១០​នាក់​នៅលើ​យន្ដ ហោះ​បាត់​បង់ជីវិត ។ ​ក្រសួង​អាកាសចរណ៍​កូ​ឡំ​ប៊ី​បានឱ្យ ដឹងថា យន្ដហោះ​ធុន​តូច​ដែលមាន​លេខ ហោះហើរ HK4755PA បាន​ធ្លាក់​ក្នុងព្រៃ អា​ម៉ា​ហ្សូ​ន​ក្រោយ​ការហោះហើរ​ចេញពី អាកាសយានដ្ឋាន Araracuara នៅ​ភាគ ខាងត្បូង​ប្រទេស​កូ​ឡំ​ប៊ី ។ ​លោក Gustavo Ortega មន្ដ្រី​កម្លាំង គ្រប់គ្រង​ជួយសង្គ្រោះ​កូ​ឡំ​ប៊ី​បានឱ្យដឹងថា គ្មាន​នរណាម្នាក់​ក្នុងចំណោម​អ្នកដំណើរ ៨​នាក់​និង​អាកាសយានិក​២​នាក់​រួចផុត ពី​ក្ដី​ស្លាប់​នោះឡើយ​។ ហេតុការណ៍​គ្រោះ ថ្នាក់​កើតឡើង​ពេល​យន្ដហោះ​ធ្វើដំណើរ ឆ្ពោះទៅកាន់​ទីក្រុង Florancia ប្រទេស កូ​ឡំ​ប៊ី ។៣

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ប្រទេស កូ​ឡំ​ប៊ី​បាន​ផ្សព្វផ្សាយ​ថា យន្ដហោះ​ធ្លាក់ នៅ​ចម្ងាយ​ពី​ទីក្រុង Pueto Santanderm ប្រមាណ​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ កម្លាំង ជួយសង្គ្រោះ​កំពុងតែ​ខិតខំ​ប្រមូល​សាកសព​ជនរងគ្រោះ​ដោយមាន​ទាំង​ក្មេងស្រី ម្នាក់​ផងដែរ​។ មូលហេតុ​បណ្ដាលឱ្យ​ធ្លាក់ យន្ដហោះ​ខាងលើ​សមត្ថកិច្ច​កំពុង​ស្រាវ ជ្រាវ​ឱ្យបាន​ច្បាស់ ។ ការសន្និដ្ឋាន​បឋម អាច​បណ្ដាលមកពី​អាកាសធាតុ​មិន អំណោយផល 9 ម៉ែ​វ សា​ធី​ ដោយផន សុខជាតិ៤