ពលរដ្ឋជប៉ុនទាំងមូលមានភាពតក់ ស្លុតយ៉ាងខ្លាំងក្រោយពេលសិស្សស្រីកំពុង រៀនបឋមសិក្សាបានដាក់ស្បែកជើងទន្ទឹម គ្នា និងលិខិតបណ្ដាំ១សន្លឹក រួចកាន់ដៃ គ្នាលោតពីលើអគារធ្វើអត្ដឃាតបញ្ចប់ ជីវិត កំពុងតែស្ថិតក្នុងវ័យសប្បាយរីក រាយ ។ ក្មេងស្រីដែលធ្វើអត្ដឃាតដោយនោះ ម្នាក់អាយុ១១ឆ្នាំ និង១២ឆ្នាំ បាន សម្រេចធ្វើអត្ដឃាតដោយលោតពីលើអគារកម្ពស់៨ជាន់នៅតំបន់អូតា ទីក្រុង តូក្យូកាលពីថ្ងៃទី៧ ខែកញ្ញា ។ សារព័ត៌ មានដេលីមែលបានផ្សព្វផ្សាយថា ក្មេង ស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយប៉ុន្មាននាទី ប៉ុណ្ណោះ ។ ហេតុការណ៍ខាងលើធ្វើឱ្យពលរដ្ឋជប៉ុន ទាំងមូលមានការន្ធត់ចិត្ដតក់ស្លុតយ៉ាង ខ្លាំង ។
មនុស្សជាច្រើនបានដាក់សំណួរ សួរថា ហេតុអ្វីបានជាក្មេងៗធ្វើសកម្ម ភាពដោយឆោតល្ងង់បែបនេះ? ប៉ូលិស បានបញ្ជាក់ថា ក្មេងស្រីទាំង២នាក់ដែល ធ្វើអត្ដឃាតបានដាក់ស្បែកជើងទន្ទឹមគ្នា ទាំង២គូនិងលិខិតបណ្ដាំ១សន្លឹកនៅជាប់ ស្បែកជើង ប៉ុន្ដែប៉ូលិសមិនបានបញ្ជាក់ ពីខ្លឹមសារនៅក្នុងលិខិតនោះឡើយ ដោយ សារតែជាបញ្ហាផ្ទាល់ខ្លួនរបស់អណាព្យា បាលសិស្ស ។ ក្មេងស្រីអាយុ១១ឆ្នាំ រស់នៅក្នុងអគារ ខុនដូដែលនាងបានធ្វើអត្ដឃាត ចំណែក ក្មេងស្រីអាយុ១២ឆ្នាំ រស់នៅអគារក្បែរ នោះ ។
បើទោះបីមានអាយុលើសខ្វះគ្នា ១ឆ្នាំ តែក្មេងស្រីទាំង២នាក់បានរៀនថ្នាក់ ជាមួយគ្នា។ លោកគ្រូអ្នកគ្រូរបស់សិស្ស ទាំង២នាក់ខាងលើបានរៀបរាប់ឱ្យដឹងថា ក្មេងស្រីទាំង២នាក់បានទៅរៀនធម្មតា ដូចសព្វដង ដោយមិនមានអការខុស ប្រក្រតីណាមួយនោះឡើយ ។ អ្នកគ្រូបាន បន្ដទៀតថា ក្មេងស្រីទាំង២នាក់មិនមាន ការប៉ះពាល់ដល់សតិអារម្មណ៍ ការធ្វើ ទុក្ខទោសនោះឡើយ ដោយមានសភាព ប្រសើរដូចកាលពីមុន ។ សិស្សរួម ថ្នាក់ក៏បាននិយាយផងដែរថា ក្មេងស្រី ដែលធ្វើអត្ដឃាតនោះ គឺជាសិស្សឆ្នើម ជាងគេបង្អស់នៅក្នុងថ្នាក់រៀន ។ មតិសាធារណជប៉ុនបង្ហាញការសោក ស្ដាយ តក់ស្លុតចំពោះការសម្រេចធ្វើ អត្ដឃាតរបស់សិស្សស្រីទាំង២នាក់ខាង លើ ។ សារព័ត៌មានជប៉ុនថាមបានផ្សព្វ ផ្សាយថា មនុស្សគ្រប់រូបមិនយល់ទាល់ តែសោះ ហេតុអ្វីបានជាក្មេងស្រីទាំង២ នាក់បញ្ចប់ជីវិតរបស់ខ្លួន នៅពេលដែល មានការស្រឡាញ់ថ្នាក់ថ្នមពីក្រុមគ្រួសារ ការរស់នៅមិនមានខ្វះចន្លោះត្រង់ណា មួយនោះឡើយ ។
ដូច្នេះ តើរឿងអ្វីកើតឡើងបានជា ក្មេងស្រីទាំង២នាក់លោតពីលើអគារធ្វើ អត្ដឃាតបញ្ចប់ជីវិតរបស់ខ្លួន? មិត្ដអ្នក អានមួយចំនួនក៏បានបញ្ជាក់ថា ក្មេងស្រី ទាំង២នាក់នោះ ប្រាកដជារងសម្ពាធអ្វី មួយទើបហ៊ានសម្រេចចិត្ដបែបនេះ ។ តាមរបាយការណ៍របស់អង្គការសុខ ភាពពិភពលោក ចំនួនពលរដ្ឋជប៉ុនដែល ធ្វើអត្ដឃាត ស្ថិតនៅលំដាប់ទី៤ក្នុង ចំណោមប្រទេសដែលមានប្រាក់ចំណូល ខ្ពស់បំផុតនៅលើពិភពលោក ។ ប្រទេស កូរ៉េខាងត្បូង លីតធឺនៀ និងរុស្ស៊ីមានអ្នក ធ្វើអត្ដឃាតច្រើនជាងប្រទេសជប៉ុន។ តាមតួលេខកាលពីឆ្នាំ២០១២ ជប៉ុនមាន ពលរដ្ឋដល់ទៅ ២៩.៤៤២នាក់ធ្វើអត្ដ ឃាត ភាគច្រើនមានវ័យចំណាស់មិន ដែលមានការធ្វើអត្ដឃាតទាំងក្នុងវ័យ កំពុងសិក្សាសាលាបឋមនោះឡើយ 9។ ដោយផន សុខជាតិ