អភិបាលខេត្តកំពង់ឆ្នាំង កំពុងដំណើរការជួសជុលសួនច្បារមុខសាលាខេត្តអោយក្លាយទៅជាសួនច្បារល្អប្រណីត សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត

0

ខេត្តកំពង់ឆ្នាំង សួនច្បារនៅមុខសាលាខេត្តកំពង់ឆ្នាំង កំពុងដំណើរការជួសជុល ៣ , ៤ ថ្ងៃហើយ និងត្រូវដំណើរការជួសជុលកសាងរយៈពេល ៣ ខែ អោយក្លាយទៅជាសួនច្បា រដ៏ល្អប្រណីត ដើម្បីលើកសោភ័ណ ភាព និងសម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

លោក ប៉ាង សុភី មេការក្រុមហ៊ុនម៉ៅការជួសជុលសួនច្បារខាងលើនេះនៅល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២នេះបាននិយាយឲ្យដឹងថាតាមគម្រោងប្លង់របស់សាលាខេត្តការជួសជុល និងកសាងសួនច្បារខាងលើនេះ គឺត្រូវរុះរើការ៉ូឡា
និងសំណង់ចាស់ទាំងអស់ដើម្បីកសាង
ថ្មីឡើងវិញ ក្នុងនោះគម្រោងធំៗគឺធ្វើ
អាងនាគបាញ់ទឹកមួយកន្លែងធ្វើបង្គោលដាក់ភ្លើងហ្វា ៣ដើម តាមជ្រុងទាំង ៣
នៃសួនច្បារ ដើម្បីបាញ់ភ្លើងហ្វាមកក្នុងសួនច្បារ ដែលមាន កម្ពស់ ២២ ម៉ែត្រ តាមចិ ញ្ចើមសួនច្បារផ្នែកខាងត្បូង និងខាងលិចត្រូវចាក់បេតុងធ្វើជាចំណត
រថយន្ត និងម៉ូតូសំរាប់ភ្ញៀវទេស ចរណ៍មកលេងកំសាន្ត ។

នៅជុំវិញដើមឈើធំៗត្រូវរៀបឥដ្ឋព័ទ្ធជុំវិញ និងដាក់តាំងលម្អ និងដាក់ដងគោមភ្លើងសម្រាប់បំភ្លឺជុំវិញ និង
ក្នុងសួន ច្បារនេះផងដែរ។

លោកមេការក្រុមហ៊ុនបានបញ្ជាក់ទៀត
ថា ការជួសជុលកែលម្អកសាងសួនច្បារនេះឡើងវិញ ត្រូវចំណាយ ពេលវេលាប្រមាណ ៣ ខែទើបរួចរា ល់ ។ ព្រោះថាត្រូវរុះរើការ៉ូឡាចាស់និងសំណង់ចាស់ទាំងអស់អស់ហើ យកសាងជាថ្មីឡើង
វិញ ។ ចំណែកការ៉ូការ៉ូឡាចាស់ៗនេះ ឯកឧត្តមអភិ បាលខេត្ត និងប្រគល់ជូនតាមសាលារៀន និងវត្តអារាមសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការ ។

សូមបញ្ជាក់ដែរថា សួនច្បារមុខសាលា
ខេត្តគេហៅថាជាសួនកុមារ កន្លងមកនៅពេលចូលឆ្នាំខ្មែរឯកឧត្តមអភិបាល
ខេត្តតែងតែរៀបចំធ្វើសង្ក្រានឆ្នាំថ្មី ជារៀងរាល់ឆ្នាំ ដើម្បីដាក់តាំ ងពិព័រណ៍លក់ដូរផលិតផលដែលជាស្នាដៃរបស់
អ្នក ខេត្តកំពង់ឆ្នាំង និងក៏ជាទីកន្លែងសម្រាប់លេងល្បែងប្រពៃណីខ្មែរ ដែលមានលាក់កន្សែង ទាញព្រ័ត្រ បោះឈូង បោះអង្គុញ និងក៏ជាទីកន្លែងសម្រាប់រាំលេងកំសាន្តនៅពេលរាត្រីផងដែរ ។

ការជូសជុលកសាងសួនច្បារមុខសាលាខេត្តខាងលើនេះពិតជាធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ ឆ្នាំងគាំ
ទ្រ និងស្វាគមន៍ចំពោះការខិតខំរបស់
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិខេត្តកំពង់ឆ្នាំង ដែលប្រជាពលរដ្ឋមន្ត្រីរាជការជឿជាក់
ថា ឯកឧត្តមនឹងខិតខំអភិវឌ្ឍន៍សមិទ្ធិផលលើទឹកដីខេត្តកំពង់ឆ្នាំងឲ្យបានរីកចម្រើនថ្មីៗជាច្រើនទៀត ៕ សុខ គឹមសៀន