អតីតមេដឹកនាំដែលមានឥទ្ធិពល បំផុតរបស់គុយបា លោកភីដែល កាស្ដ្រូ បានប្រកាសថា អាមេរិក និងអ៊ីស្រា អែលត្រូវតែទទួលខុសត្រូវដែលធ្វើឱ្យ មានក្រុមអ៊ិស្លាមបំបែករដ្ឋនៅស៊ីរី និង អ៊ីរ៉ាក់ ដែលហៅកាត់ថា ក្រុម ISIL ហើយពេលនេះ ក្រុមនោះបានក្លាយទៅ ជាក្រុមភេរវកម្មទ្រង់ទ្រាយធំ និងសាហាវ បំផុតនៅលើពិភពលោក ។
លោកភីដែល កាស្ដ្រូ បានបញ្ជាក់ ទៀតថា សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន មិកខែន និង ប្រធានក្រុម ចារកម្មអ៊ីស្រាអែលបានឡើងគម្រោង បង្កើតរដ្ឋអ៊ិស្លាមផ្ដាច់ខ្លួនដោយពេល នេះក្រុមអ៊ិស្លាមនោះបានគ្រប់គ្រងមួយ ផ្នែកធំទឹកដីអ៊ីរ៉ាក់ និងស៊ីរី ។ លោកភីដែល កាស្ដ្រូក៏បានថ្កោល ទោសដល់ណាតូ និងអាមេរិកដែលមាន គំនុំគំគួនជាមួយរុស្ស៊ី ។ លោកបាន សរសេរអត្ថបទចុះផ្សាយនៅក្នុងសារ ព័ត៌មានគុយបាថា មនុស្សជាច្រើនមាន ការភ្ញាក់ផ្អើលខ្លាំងពេលឮសូរការ ប្រកាសពីអ្នកនាំពាក្យអង្គការណាតូ និង សកម្មភាពមិនខុសអ្វីពីរបបហ្វាស៊ីស អាល្លឺម៉ង់នោះឡើយ ។
លោកបន្ដទៀតថា ណាតូកំពុងតែ លេងល្បែងសៀកជាមួយពលរដ្ឋអឺរ៉ុប និងពិភពលោកទាំងមូល ។ លោកក៏បាន ព្រមានដល់គោលនយោបាយរបស់ អាមេរិក និងសម្ពន្ធមិត្ដអឺរ៉ុបក្នុងការ ដោះស្រាយវិបត្ដិនៅអ៊ុយក្រែន និងឈាន ដល់ការដួលរលំសេដ្ឋកិច្ច នៅពេលនោះ ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្លាយទៅជា ក្រដាសឥតន័យ ។ លោកកាស្ដ្រូក៏បាននិយាយទៀតថា គោលនយោបាយរបស់អាមេរិក និង ណាតូកំពុងតែជំរុញឱ្យរុស្ស៊ី និងចិនកាន់ តែជិតគ្នា ខណៈដែលសេដ្ឋកិច្ចរុស្ស៊ី ចិន មានភាពរីកចម្រើនប្រហាក់ប្រហែល គ្នាផងដែរ ។
សម្ដីលោក កាស្ដ្រូ មិនខុសអ្វីពីអ្នក ឯកទេសវិភាគកន្លងមកបានអះអាងថា ក្រុមISIL កើតឡើងគឺជាកូនអុករបស់ ប្រទេសលោកខាងលិច ក្នុងការផ្ដួលរំលំ រដ្ឋាភិបាលស៊ីរី និងអុកឡុកដល់ប្រទេស រុស្ស៊ីដែលជាសត្រូវរបស់អាមេរិក ។ ក្រុម ISIL មិនខុសអ្វីពីក្រុមបងធំដែល ប្រទេសមហាអំណាចបង្កេិតឡើង សម្រាប់ទូទាត់ជាមួយបុគ្គលណាដែល ហ៊ានប្រឆាំងនឹងខ្លួន ។ អ្វីដែលគេកត់សម្គាល់នោះ ក្រុម ឧទ្ទាមអ៊ិស្លាម ISIL មានមួយចំនួនធំមក ពីលោកខាងលិច ដូចជាពលរដ្ឋប្រទេស អង់គ្លេស បារាំង និងអាមេរិកជាដើម។ កន្លងមកអាមេរិកក៏បានសារភាពថា ពលរដ្ឋរបស់ខ្លួនជាង១០០នាក់កំពុងតែ ធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី ប៉ុន្ដែមិន បានបញ្ជាក់ថា ជួយដល់ក្រុមឧទ្ទាម មួយណានោះឡើយ។ យើងអាចសន្និដ្ឋាន បានថា មានពលរដ្ឋអាមេរិកជាច្រើន ចូលរួមជាមួយកម្លាំងក្រុមISIL។
បណ្ដា ប្រទេសលោកខាងលិចក្នុងនោះមាន អាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីក្រុមឧទ្ទាមប្រើប្រាស់លិខិតឆ្លងដែន លោកខាងលិចអាចបង្កការវាយប្រហារ ភេរវកម្មនៅអាមេរិកនិងអឺរ៉ុបគ្រប់ ពេលវេលា។ រដ្ឋាភិបាលអាមេរិកកំពុង ព្រួយបារម្ភខ្លាចក្រុមអ៊ិស្លាមវាយប្រហារ នៅថ្ងៃទី១១ ខែកញ្ញា ខាងមុខ ជាថ្ងៃ ដែលក្រុមភេរវកម្មចាត់ទុកថា ជាការ ជោគជ័យបំផុតនៅក្នុងសកម្មភាពវាយ ប្រហាររបស់ខ្លួន ។ ដោយផន សុខជាតិ