video 2 .​សាលារៀន​ដែលថា​ង​ចេង​ធ្លាប់​ទៅ សិក្សា​នៅ​ឥណ្ឌា​បាន​បើកទ្វារ​ឡើងវិញ​

0

​ ​សាលារៀន​ពុទ្ធសាសនា​ដែលមាន អាយុកាល​ចាស់​បំផុត​នៅលើ​ពិភព លោក​ដែល​ព្រះសង្ឃ​មាន​ភាពល្បីល្បាញ ក្នុងប្រទេស​ចិន​គឺ​ព្រះសង្ឃ​ថា​ង ចេង ធ្លាប់​ទៅ​សិក្សា​កាលពី​១៤០០​ឆ្នាំមុន ពេលនេះ​បាន​បើក​ដំណើរ​ការឱ្យ​អ្នក​កាន់ ពុទ្ធសាសនា​ទៅ​សិក្សា​ស្រាវជ្រាវ​ពី​ធម៌ អាថ៌ ។ ​រដ្ឋាភិបាល​ឥណ្ឌា និង​ប្រទេស​ចំនួន ១៨​ទៀត​នៅ​តំបន់​អាស៊ី​ភាគ​ខាងកើត បាន​យល់ស្រប​ឱ្យ​បើក​ដំណើរការ​បង្ហាត់ បង្រៀន​មហាវិទ្យាល័យ Nalanda ចាប់តាំងពី​ឆ្នាំ​២០១៤​តទៅ ។

​នាយករង​សាកលវិទ្យាល័យ​ពុទ្ធ សាសនា​ខាងលើ​ទទួលបាន​លិខិត​ឯកសារ សុំ​សិក្សា​នៅឯ​សាកលវិទ្យាល័យ​នេះ​ពី សិស្ស​ជាង​១​ពាន់​នាក់​នៅ​៤០​ប្រទេស​ជុំ វិញ​ពិភពលោក ក្នុងនោះ​មាន​ប្រទេស អាល្លឺម៉ង់ អាមេរិក អេ​ស្ប៉ា​ញ​…​ប៉ុន្ដែ សាលា​ឯកភាព​ទទួលយក​សិស្ស​តែ​១៥ នាក់​ប៉ុណ្ណោះ ។

​ការសិក្សា​វគ្គ​ដំបូង​ចាប់ផ្ដើម​តាំងពី ថ្ងៃទី​១ ខែកញ្ញា​មកម្ល៉េះ ប៉ុន្ដែ​ទើបតែ បើក​បវេសនកាល នៅ​ពាក់​កណ្ដាលខែ កញ្ញា ។ អ្នកគ្រប់គ្រង​សាលា​នឹងដាក់ បញ្ចូល​វិញ្ញាសា បច្ចេកវិទ្យា ជីវៈវិទ្យា ចិ​ត្ដ​វិទ្យា សង្គម និង​មាន​ទាំង​ធី​សាស្ដ្រ រ​ម្ង​ប់​ចិ​ត្ដ​ទៀតផង ។ ​ប្រាក់​សម្រាប់​ដំណើរការ​នៃ​សាលា រៀន​នេះ​ទទួលបាន​ការជួយជ្រោមជ្រែង​ពី ប្រទេសជិតខាង ក្នុងនោះ​ចិន​ផ្ដល់ជំនួយ ១​លាន​ដុល្លារ​, សិង្ហ​បុរី​៥​លាន​ដុល្លារ​, អូស្ដ្រាលី​៩៣០​ពាន់​លាន​ដុល្លារ ។​ ​មហាវិទ្យាល័យ Nalanda បង្កើត ឡើង​នៅក្នុង​សតវត្សរ៍​ទី​៥ បាន​ក្លាយជា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ពុទ្ធសាសនា ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ។ អក្សរ​សី​ល្ប៍ ទស្សនៈ​វិទ្យា គណិតវិទ្យា បាន​សិក្សា​យូរ​ជាងគេ​បំផុត​នៅលើ​ពិភព លោក​។

និស្សិត​ដែលមាន​ភាព​ល្បី ល្បាញ​បំផុត​នៅក្នុង​សាលា​គឺ​ព្រះសង្ឃ ថា​ង ចេង មកពី​ប្រទេស​ចិន​បាន​សិក្សា នៅ​ទីនោះ​រយៈពេល​១៥​ឆ្នាំ​នៅក្នុង សតវត្សរ៍​ទី​៧ ។ ព្រះសង្ឃ​អង្គ​នោះបាន ក្លាយទៅជា​គំរូ​ក្នុងការ​ផលិត​ខ្សែ​ភាព យន្ដ​ក្នុង​រឿង​“​ដំណើរ​ឆ្ពោះទៅ​ទិស​ខាង លិច​” ឬ​លោកគ្រូ​ថា​ង ចេង​ទៅ​ចម្លង ធ​ម៍ ។ ​សាកលវិទ្យាល័យ​ខាងលើ​បាន​ផ្អាក ដំណើរការ​រយៈពេល​៨០០​ឆ្នាំកន្លងដោយផន សុខជាតិ