ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹក ជំនន់បាក់ដីជាច្រើនថ្ងៃកន្លងមកនៅភាគ ខាងជើងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បណ្ដាលឱ្យមានអ្នកស្លាប់កើនឡើងជាង ៣០០នាក់ហើយមកទល់ពេលនេះ ។ នៅតំបន់កាស្មៀរដែលគ្រប់គ្រង ដោយប្រទេសឥណ្ឌាមានអ្នកស្លាប់កើន ឡើង១៧៥នាក់បានក្លាយទៅជាគ្រោះទឹកជំនន់ដែលសម្លាប់មនុស្សច្រើនជាងគេ បំផុតមិនធ្លាប់មានក្នុង៥ទសវត្សរ៍កន្លង មកនៅតំបន់នេះ ។ មានប្រសាសន៍នៅ ពេលធ្វើដំណើរទៅត្រួតពិនិត្យតំបន់រង គ្រោះកាលពីថ្ងៃទី៧ ខែកញ្ញា នាយករដ្ឋ មន្ដ្រីឥណ្ឌា លោកណារ៉េនត្រា ម៉ូឌី ចាត់ ទុកថា នេះជាសោកនាដកម្មជាតិ ។
ទន្ទឹមនឹងនោះលោកក៏បានប្រកាសផ្ដល់ ជំនួយជាបន្ទាន់ដល់ជនរងគ្រោះដោយ ទឹកជំនន់ ។ លោកណារ៉េនត្រា ម៉ូឌី បានប្រកាស ថា “នេះជាគ្រោះមហន្ដរាយថ្នាក់ជាតិ រដ្ឋាភិបាលចាំបាច់ត្រូវតែកៀកស្មាជា មួយមន្ដ្រីក្នុងតំបន់និងប្រជាពលរដ្ឋឆ្លង កាត់នូវគ្រោះអាសន្នខាងលើ ។ ទឹក ប្រាក់១១ពាន់លានរ៉ូពី(rupi) មិនគ្រប់ គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់ របស់ប្រជាជនរងគ្រោះ ដូច្នេះ ខ្ញុំ សម្រេចផ្ដល់ចំនួនបន្ថែម១១ពាន់លាន រ៉ូពីថែមទៀតដែលជាជំនួយពិសេស សម្រាប់ពលរដ្ឋរងគ្រោះនៅតំបន់ចាម៉ូ និងកាស្មៀរ” ។
ចំណែកនៅក្នុងប្រទេសប៉ាគីស្ថាន វិញ ពលរដ្ឋជាង១៧០នាក់បាត់បង់ជីវិត និងផ្ទះរាប់ពាន់ខ្នងត្រូវទឹកជំនន់បំផ្លាញ គួរទៅបាត់ ។ មន្ដ្រីប៉ាគីស្ថានបានឱ្យដឹង ថា ស្ថានភាពកាន់តែអាក្រក់ទៅហើយ ពេលនេះកម្លាំងជួយសង្គ្រោះត្រូវប្រើ ប្រាស់ឧទ្ធម្ភាគចក្រជម្លៀសពលរដ្ឋដែល ជាប់គាំងដោយទឹកជំនន់ ។ មិនថា ប្រទេសឥណ្ឌា ឬប៉ាគីស្ថាន នោះឡើយ បានចូលរួមជួយសង្គ្រោះដូច គ្នា មិនថាពលរដ្ឋក្នុងប្រទេសណាមួយ នោះទេ ។ តំបន់កាស្មៀរដែលរងគ្រោះ ដោយទឹកជំនន់ស្ថិតនៅព្រំដែនគ្រប់គ្រង ដោយឥណ្ឌា និងប៉ាគីស្ថាន 9ដោយផន សុខជាតិ