​អតីត ប្រធានាធិបតី អេ​ហ្ស៊ី​ប មូ​ហា​ម៉េ​ដ មូ​ស៊ី ប្រហែល ត្រូវ​កាត់ទោស ប្រហារជីវិត ដោយសារ ធ្លាយ​រឿង​សម្ងាត់

0

​អតីត ប្រធានាធិបតី អេ​ហ្ស៊ី​ប មូ​ហា​ម៉េ​ដ មូ​ស៊ី ប្រហែល ត្រូវ​កាត់ទោស ប្រហារជីវិត ដោយសារ ធ្លាយ​រឿង​សម្ងាត់ ប្រទេស ​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ដែល​ត្រូវគេ​បណ្តេញ​ចេញពី​តំណែង គឺ​លោក មូ​ហា​ម៉េ​ដ មូ​ស៊ី ប្រហែលជា​ប្រឈមមុខ នឹង​ការកាត់ទោស​ប្រហារជីវិត ក្រោម​បទ​ចោទប្រកាន់ថា បានធ្វើ​ឲ្យ​ធ្លាយ​ឯកសារ​សម្ងាត់​ប្រទេស ទៅ​ប្រទេស កាតា​។​នេះ​បើតាម​ការផ្សាយ របស់​សារព័ត៌មាន​រដ្ឋ មីណា ដោយ​ផ្អែក​តាម​ប្រភពពី​តុលាការ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៤​ថា អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​រូបនេះ រួមទាំង មនុស្ស ១០​នាក់​ផ្សេងទៀត នឹងត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស ដោយ​ចោទប្រកាន់ថា បាន​បញ្ចេញ​ឯកសារ​សន្តិសុខ​ជាតិ ទៅ​ឲ្យ​ចារកម្ម​របស់​ប្រទេស កាតា និង​សារព័ត៌មាន អាល់​ហ្សា​ហ្សេ​រ៉ា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង ដូ​ហា ក្រោម​បញ្ជា​របស់ គណបក្ស​ភាតរភាព​មូស្លីម​។​

​ប្រភព​បន្តថា ការចោទប្រកាន់​នេះ បានធ្វើ​ឡើង​ដោយ​បណ្តឹងសាធារណៈ ក្នុងនោះ​រួមមាន​បទ​ចោទ​ដ៏ទៃទៀត សរុប​ការ ដាក់ពិន័យ​គឺ​រហូតដល់​ស្លាប់​។​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាយ​ឯកសារ​នេះ ទំនាក់ទំនង​រវាង​ប្រទេស កាតា និង​អេ​ហ្ស៊ី​ប គឺ​បាន​តានតឹង​ឡើង ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៣ នៅពេលដែល​លោក មូ​ស៊ី ត្រូវបាន​យោធា​ទម្លាក់​ពី​អំណាច ក្រោយ​មាន​បាតុកម្ម​យ៉ាង​ធំ ប្រឆាំង​ការគ្រប់គ្រង​របស់ លោក​ ជាមួយគ្នា​នោះដែរ ប្រទេស កាតា ជា​សម្ព័ន្ធមិត្ត​មួយ​ដ៏​សំខាន់ របស់​គណបក្ស​ភាតរភាព​មូស្លីម របស់លោក មូ​ស៊ី ផងដែរ​៕ដោយផន សុខជាតិ