​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ក្នុង​វិស័យ​ថាមពល ការពារជាតិ និង ធនាគារ​ ​សារព័ត៌មាន​Wall Street Journal បាន​ផ្សព្វផ្សាយ​ថា ច្បាប់​ដាក់ទណ្ឌកម្ម​ថ្មី

0

​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ក្នុង​វិស័យ​ថាមពល ការពារជាតិ និង ធនាគារ​ ​សារព័ត៌មាន​Wall Street Journal បាន​ផ្សព្វផ្សាយ​ថា ច្បាប់​ដាក់ទណ្ឌកម្ម​ថ្មី ដែល​សហគមន៍​អឺរ៉ុប​បានអនុម័ត​នៅ​ថ្ងៃ ទី​៩ ខែកញ្ញា មានការ​ដាក់ទណ្ឌកម្ម​លើ វិស័យ​ថាមពល​ប្រេង វិស័យ​ធនាគារ និង​វិស័យ​ការពារជាតិ ​ការដាក់ទណ្ឌកម្ម​រប​ស់​អឺរ៉ុប​ទៅលើ រុស្ស៊ី​នាពេលនេះ គឺ​សំដៅ​ទៅលើ​ក្រុម ហ៊ុន​ប្រេង​ចំនួន​៣​គឺ​ក្រុមហ៊ុន Rosneft, Gazpromneft និង Transneft ធ្វើ សកម្មភាព​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​រយៈពេល ៣០​ថ្ងៃ ។ ធនាគារ​ចំនួន​៥​នៅ​អឺរ៉ុប​ក៏ត្រូវ ហាមប្រាម មិនឱ្យ​ខ្ចីប្រាក់​ដល់​ពលរដ្ឋ ផងដែរ ។

ចំណែក​ក្រុមហ៊ុន​ផលិត​ស​ព្វា វុ​ធ​របស់​រុស្ស៊ី ក៏​ទទួលរង​ការដាក់​ទណ្ឌ កម្ម​ផងដែរ​ដោយមាន​ទាំង​ក្រុមហ៊ុន ផលិត​សម្ភារ​យោធា​ចំនួន​៩​ក្រុមហ៊ុន មិនត្រូវ​ទិញ​បច្ចេកវិទ្យា​ពី​អឺរ៉ុប​នោះ ឡើយ ។ ​ការដាក់ទណ្ឌកម្ម​រប​ស់​អឺរ៉ុប​ទៅលើ រុស្ស៊ី​ដោយសារតែ​ភាព​តានតឹង​កាន់តែ ខ្លាំង​ឡើង​រវាង​រុស្ស៊ី នឹង​លោកខាងលិច ពាក់ព័ន្ធ​នឹង​វិបត្ដិ​អ៊ុយ​ក្រែ​ន ។

លោក​ខាង លិច​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ផ្គត់ផ្គង់ ដល់​កម្លាំង​បះបោរ​ក្នុងការ​វាយប្រហារ មកលើ​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ។ បណ្ដា​ប្រទេស​លោកខាងលិច​ចាត់ទុក រុស្ស៊ី​ជាដើម​ហេតុ​បង្កឱ្យមាន​វិបត្ដិ​ន​យោ បាយ​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន ដូច្នេះ​រុស្ស៊ី ត្រូវ​ទទួលលទ្ធផល 9។   ដោយផន សុខជាំតិ