ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅក្នុងទឹកស្ទឹង ខណ:ដែលជិះម៉ូតូត្រឡប់មកពីផឹកសុីនៅពេលទៀបភ្លឺ ហើយបានជិះខុសផ្លូវធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកតែម្តង។តាមការបំភ្លឺ របស់ឈ្មោះ មឿក ធិ ភេទស្រី
អាយុ៥៤ឆ្នាំរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល បាននិយាយថា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៣ទៀតភ្លឺ ពេលដែលខ្លួនកំពុងដេក ក៏បានឮស្នូរធ្លាក់ទឹកប្រូង នៅពេលនោះខ្លួនពុំបានចាប់អារម្មណ៍អ្វីទេ នឹកស្មានតែដីច្រាំងបាក់ធ្លាក់ចូលទឹក រហូតដល់ព្រឹកឡើងខ្លួនបាននិយាយរឿងដែលឮស្នូរធ្លាក់ទឹកប្រាប់គេ តែគេថាខ្មោចលង លុះម៉ោងប្រហែល ១០ព្រឹក មានក្មេងចុះទៅបូមទឹក ទើបជាន់ប៉ះម៉ូតូ ហើយក៏បានរាយការណ៍ទៅលោកមេភូមិ ពេលនោះអ្នកស្រុកក៏នាំគ្នាចុះរាវក្នុងទឹកស្ទឹង ក៍ឃើញ ឈ្មោះ ថន គក់ បានលង់ទឹកស្លាប់ ហើយក៏បាននាំគ្នាស្រង់មកលើគោក។
សពជនរងគ្រោះមានឈ្មោះ ថន គក់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-ឆ្លងតាមការបំភ្លឺ របស់ឈ្មោះ មឿក ធិ ភេទស្រីអាយុ៥៤ឆ្នាំរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល បានបំភ្លឺថា÷ កាលពីថ្ងៃទី ៣១/០៣/២០២២ វេលាម៉ោងប្រហែល ០៣ទៀតភ្លឺ ពេលនោះខ្ញុំបានដេកនៅនឹងផ្ទះរបស់ខ្ញុំ ដែលនៅក្បែរក្បាលស្ពានមាត់ស្ទឹងហើយក៏បានឮស្នូរធ្លាក់ទឹកប្រូង នៅពេលនោះខ្ញុំ ពុំបានចាប់អារម្មណ៍អ្វីទេនឹកស្មានតែដីច្រាំងបាក់ធ្លាក់ចូលទឹក រហូតដល់ព្រឹកឡើង ខ្ញុំបាននិយាយរឿងដែលឮស្នូរធ្លាក់ទឹកប្រាប់គេ តែគេថាខ្មោចលង លុះម៉ោងប្រហែល ១០ព្រឹក មានក្មេងចុះទៅបូមទឹក ទើបជាន់ប៉ះម៉ូតូ ហើយក៏បានរាយការណ៍ទៅលោកមេភូមិ ពេលនោះអ្នកស្រុកក៏នាំគ្នាបានចុះរាវក្នុងទឹកស្ទឹង ក៍ឃើញ ឈ្មោះ ថន គក់ បានលង់ទឹកស្លាប់ ហើយក៏បាននាំគ្នាស្រង់មកលើគោក។
ដោយឡែកសាក្សីម្នាក់ទៀតបានឃើញ ឈ្មោះ ថន គក់ ទៅនិយាយឡូឡា ក្នុងស្ថានភាព(ស្រវឹងស្រា) នៅកន្លែងបុណ្យសពចុងភូមិដូច្នេះមានន័យថា ជនរងគ្រោះអាចជិះម៉ូតូមកផ្ទះទាំងស្រវឹងទើបធ្លាក់ស្ពានបែបនេះ ម៉្យាងទៀតស្ពាននេះក៏គ្មានបង្កាន់ដៃផង ។
ក្រោយពេលចុះពិនិត្យ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាហើយជិះម៉ូតូអត់ភ្លើងបណ្ដាលឱ្យធ្លាក់ស្ទឹងលង់ទឹកស្លាប់។
ក្រោយពីគ្រូពេទ្យ និង ផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ : ព្រាប.ស




































