ខេត្តកំពង់ធំ ជាការពិតណាស់ សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ បានធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង តាមបណ្តោយផ្លូវលេខ62 ចេញពីខេត្តព្រះវិហារ ចូលមកដេប៉ូឈើ ស្របច្បាប់ តែឈើខុសច្បាប់ នៅក្នុងខេត្តកំពង់ធំ ជារៀងរាល់ថ្ងៃ.ដោយពុំមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ ដោយសារតែត្រូវបានឈ្មួញទិញតួនាទីអស់ហើយ។
ជាក់ស្តែង ជារៀងរាល់ថ្ងៃ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់.តាមរយៈ.រ៉ឺម៉កយក្យ ដែលមានប្រវែងជិត10ម៉ែត្រ របស់ ឈ្មួញឈ្មោះ.ឃាង ដែលជាឧក្រិដ្ឋជនព្រៃឈើ.បានធ្វើសកម្មភាពដឹក ជញ្ជួន ដូចសត្វកណ្ឌារ ក្នុងមួយថ្ងៃ5ទៅ 7ជើង តែពុំត្រូវបានទប់ស្កាត់នោះឡើយ មូលហេតុដែលត្រូវបានគេដឹងថា មេព្រៃ.ទាំងនាយខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ.នាយសង្កាត់នាយផ្នែក សុទ្ធសឹងតែសើមមាត់អស់ហើយ.ទើបលោកឃាង ដឹកជញ្ជូនដោយសេរី។
រីឯលោក ឃាង ដែលជាឈ្មួញឈើដុះស្លែ បានដើរអួតអាង ត្រដាងស្លាប ថាមេព្រៃ និងបរិស្ថាន ក្នុងខេត្តកំពង់ធំ មួយចំនួន ដែលមានស្នាក់ការតាមផ្លូវ62 សុទ្ធតែរស់ដោយសារ លោកចិញ្ចឹម ដែលជាថ្នូរនិងមិនចាប់រ៉ឺម៉ករបស់លោកឃាង ដែលដឹកឈើចេញពី តំបន់ហាមឃាត់ ចូលមកដេប៉ូឈើ ស្ថិតនៅភូមិថ្នល់បែក.ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ពាក់ព័ន្ធនិង ការចោទប្រកាន់ថា លោកប៊ុន សុធី នាយខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ.អសមត្ថភាពបង្រ្កាបព្រៃឈើ. ហើយខ្លាចមិនលើកទូរស័ព្ទ អ្នកសារព័ត៌មាន ដោយសារលោក ខ្វះខាតចំណុចជាអ្នកដឹកនាំ និងខ្លាចបញ្ហាប្រឈម ទើបគេចវេសភាពទទួលខុសត្រូវ ទោះខលបែកមេដៃ ក៏មិនលើកដែរ។
ចំណែកលោក ប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទខេត្តកំពង់ធំ.បានឲ្យដឹង. លោកនិងស្រាវជ្រាវចាត់ វិធានការ.បង្រ្កាបទប់ស្កាត់បទល្មើស.ព្រៃឈើ.ដែលដឹកជញ្ជូនដោយខុសច្បាប់ និងស្រាវជ្រាវ ដេប៉ូឈើមួយចំនួន ដែលទិញឈើមកពីប្រភពមិនច្បាស់លាស់ រួមទាំងពង្រឹងតួនាទីភារកិច្ចរបស់សមត្ថកិច្ចជំនាញ.ឲ្យចូលរួមការពារទប់ស្កាត់បទល្មើសព្រៃឈើ៕
ដោយប៊ុនរដ្ឋា