​​ល្បែងស៊ីសង​កន្ទុយលេខ នៅ​ស្រុក​អន្លង់វែង រីក​ដូច​ផ្សិត សមត្ថកិច្ច និង​អាជ្ញាធរ​គ្មាន​ចំណាត់ការ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ល្បែងស៊ីសង​កន្ទុយលេខ កំពុងតែ​រីក​រាលដាល​យ៉ា​អាណាធិបតេយ្យ ដែលមាន​មេ​ធំៗ​ដល់​ទៅ​ជាង​១០​នាក់ ដែលមាន​កូនកញ្ច្រែង​រាប់រយ អង្គុយ​កត់​នៅនឹងកន្លែង និង​បម្រើសេវា​ដល់ផ្ទះ បន្ទាប់ពី​អាជ្ញាធរ និង​សមត្ថកិច្ច ស្រុក​បាន​បិទ​មួយរយៈ​ពេល​ខ្លី​កន្លងមក ។​ ​សព្វថ្ងៃ​គេ​សង្កេតឃើញ​កូនកញ្ច្រែង​ដែល​អង្គុយ​កត់​កន្ទុយលេខ​និង​បម្រើសេវា​តាម​ផ្ទះ កំពុងតែ​ដើរ​អួត ក្តែ​ងៗ​ថា ឥឡូវនេះ​គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ហ៊ាន​បិទ​ទៀត​ទេ ព្រោះ​មេ​ធំ​កន្ទុយលេខ គ្រប់រូប​បាន​បង់លុយ​ទៅ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​អស់​ទៅហើយ ។ DSC05229

ហេតុនេះហើយ​ពួកគាត់​ដែលជា​អ្នក​កត់​លេខ​មិនមាន​ការព្រួយបារម្ភ​ពី​ការប្រមាថ​មើលងាយ និង​ប្រមាថ​ចាប់ពី​ស្ថាប័ន​ណា​ទៀត​ទេ ។​ ​ក្រោម​ការបើកចំហ​រប​ស់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​បណ្តែតបណ្តោយ​ឲ្យ​ល្បែងស៊ីសង​កើតមាន​ពេញ​ស្រុក​យ៉ាង​អាណាធិបតេយ្យ ដោយ​មិន​គោរព​តាម​គោលនយោបាយ​របស់​ភូមិ ឃុំ មាន​សុ​វត្តិភាព ។​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក ទទួលរង​គ្រោះជា​បន្តបន្ទាប់ ជាពិសេស​ការកើនឡើង​នៃ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ដែល​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា ប្តី​ចេញទៅ​រកស៊ី​បាត់​ពី​ផ្ទះ ប្រពន្ធ​ខ្ចីលុយ​ចងការ​អ្នកជិតខាង​លេងល្បែង​ស៊ីសង​ខាងលើ​។ ​

ជាក់ស្តែង​សព្វថ្ងៃ​មេ​កន្ទុយលេខ​ធំៗ ក្នុងចំណោម​ជាង​១០​នាក់​នោះ គឺ​នៅក្នុង​ផ្សារ​អន្លង់វែង​ចាស់​ចំនួន​៣​នាក់ និង​ផ្សារ​រង្វង់​មូល​អន្លង់វែង​ចំនួន ០៣​នាក់​ផងដែរ និង​មាន​នៅតាម​បណ្តា​ភូមិ​នៅក្នុង​ទីរួមស្រុក​ជាច្រើន​នាក់​ទៀត ។​ ​គួរបញ្ជាក់​ផងដែរ​ថា ល្បែងស៊ីសង​កន្ទុយលេខ​បើ​មិនមាន​បើកភ្លើង​ខៀវ ពី​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​DSC05230

ផ្សេងៗ​ទៀត​នោះទេ​គឺ​មិនអាច​ប្រព្រឹត្តទៅបាន​យ៉ាងរ​លួ​ន​បែបនេះ​បានឡើយ ព្រោះ​ប្រភេទ​ល្បែងស៊ីសង​ខាងលើនេះ ពាក់ព័ន្ធ នឹង​សកម្មភាព​ដែល​កំពុងតែ​ប្រព្រឹត្ត​គឺ​បើកចំហរ​ពេញ​មួយ​ទំហឹង​តែម្តង​ដោយ​គ្មាន​ការបិទបាំង និង​លាក់លៀម​អ្វី​ទាំងអស់ ។​ ​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​យើង​បានធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ស៊ឹម វណ្ណៈ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដោយ​លោក​បាន​ឲ្យ​ដឹ​ៀ​ង​ថា ចាំ​លោក​ឲ្យ​កូនចៅ​ទៅ​មើល តែ​សកម្មភាព​ដូចជា​គ្មាន​ការប្រែប្រួល ។​ ​ ​ ​ ​ដោយ  ​ ​ ​ ​បែន នួន