ផ្សព្វផ្សាយបទបញ្ជាស្តីពីការ គ្រប់ គ្រងកម្លាំងធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

ខេត្តកំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយ បទបញ្ជារបស់ឯកឧត្ដមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ស្តីពីការគ្រប់គ្រង កម្លាំងធានាការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ ឲ្យកងកម្លាំងទាំងអស់ត្រូវអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់តាមបទបញ្ជាលេខ ០០៤ /២០២២ របស់ឯកឧត្ដមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដោយត្រូវសហការជា មួយកងកម្លំាងអាវុធហត្ថ និងកងកម្លំាងនគរបាលជាតិនៅគ្រប់ថ្នាក់ ដើម្បីធានាបានក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះ។
និងបានក្រើនរំលឹកគ្រប់ស្ថាប័ននិងបណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវគ្រប់គ្រងឃ្លាំង ស្បៀងអាហារ បរិក្ខាយោធា និងឃ្លាំងអាវុធ.គ្រាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងប្រុងប្រយ័ត្នបញ្ហាអគ្គីភ័យឆាបឆេះកើតឡើង និងត្រូវបន្ត អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការបីការពារ បីកុំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់កងឯកភាព ត្រូវចាត់តាំងកម្លាំងប្តូរវេនប្រចាំការ ប្រចាំបញ្ជា២៤/២៤ នៅក្នុងអង្គភាព និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ នៅក្នុងអង្គភាព ដើម្បីដោះស្រាយយថាហេតុ ដែលអាចកើតមានឡើង ដើម្បីបម្រើប្រជាជនឲ្យបានទាន់ពេលវេលា ដូចជាគ្រោះមហន្ត រាយផ្សេងៗ និងអគ្គីភ័យឆាបឆេះកើតឡើងជាដើម ។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពនិងយោធិនគ្រប់រូបចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ឯកឧត្ដមមេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងការណែនាំរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យ មានប្រសិទ្ធភាពនិងទទួលបានជោគជ័យ ។
ដោយ ប៊ុន រដ្ឋា