​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ត្រូវបាន​ម្តាយមីង​ធ្វើ​ទារុណកម្ម និង​បង្អត់អាហារ​

0

​ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ស្រែកយំ និង​រត់​អោយ​អ្នកស្រុក​ជួយ ជាច្រើនលើក​ច្រើនសារ បន្ទាប់ពី​ម្តាយមីង​របស់ខ្លួន​បាន​វាយ​ធ្វើ​ទារុណកម្ម និង​បង្អត់បាយ ក្រោយពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក និង ឃុំ ពី​ករណី​ម្តាយមីង​ធើ្វ​បាប​ក្មួយ​នេះ អាជ្ញាធរ​ស្រុក​បានត្រឹមតែ​ជនសង្ស័យ​មក​សាកសួរ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៤ ។10644866_1625418471017863_5514866028513555201_n

​ក្មេងស្រី​រងគ្រោះ​ដែល​ត្រូវ​ម្តាយមីង​វាយ​ធ្វើបាប​នេះ​មានឈ្មោះ ស្រី ដា អាយុ​៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ។ ដោយឡែក​ម្តាយមីង​ដែល​វាយ​ធ្វើបាប​ក្មួយ​ស្រី​នោះ​មានឈ្មោះ តាំង ហ្គិ​ច​សាង អាយុ​៤៥​ឆ្នាំ រស់នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះ​ស្ត្រី​នេះ​បាន​ប្រាប់ថា ក្មេងស្រី​ត្រូវបាន​ម្តាយមីង​វាយ​ធ្វើបាប​សឹង​រាល់ថ្ងៃ​ទៅហើយ ពេលខ្លះ​វាយ​នឹង​ខ្សែភ្លើង និង ពេលខ្លះ​យក​រំពាត់​ធំ​មក​វាយ​ធ្វើបាប​យ៉ាងខ្លាំង និង​មិនអោយ​បាយ​ហូប​ទៀតផង ដែល​សកម្មភាព​នេះ​ធ្វើអោយ​អ្នកស្រុក​ដែល​រស់​នៅក្បែរនោះ​អាណិត​ក្មេងស្រី​នោះ​យ៉ាងខ្លាំង ប៉ុន្តែ​មិន​ហ៊ាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ទៀតថា ជាក់ស្តែង​ការ​ពី​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា ស្ត្រី​ជា​ម្តាយមីង​បាន​វាយ​ក្មេងស្រី​យ៉ាងខ្លាំង រហូតដល់​ក្មេងស្រី​រងគ្រោះ រត់​ចេញពីផ្ទះ​ចំនួន​២​ដង​ទៅសុំ​ផ្ទះ​អ្នកស្រុក​ស្នាក់នៅ ដើម្បី​គេច​ពី​ការ​ធ្វើបាប របស់​ស្ត្រី​ជា​ម្តាយមីង​របស់ខ្លួន ។ ដោយ​មើលឃើញ​ពី​ការធ្វើ​ទារុណកម្ម​របស់​ស្ត្រី​ម្តាយមីង​មកលើ​ក្មេងស្រី​កាន់តែខ្លាំង​ឡើងៗ អ្នកស្រុក​ក៏បាន​អោយ​ក្មេងស្រី​ស្នាក់នៅ​ប្តឹងទៅ​អាជ្ញាធរ​អោយជួយ​អន្តរា​គម​ន៌​តែម្តង ។ នៅ​ចំពោះមុខ​អាជ្ញាធរ​ស្រុក ស្ត្រី​ឈ្មោះ តាំង ហ្គិ​ច​សាង បាន​ប្រាប់ថា ខ្លួន​ពិតជា​បាន​វាយ​ធ្វើបាប ក្មួយ​ស្រី​របស់ខ្លួន​ពិតប្រាកដ​មែន ដែល​រូបគាត់​តែងតែ​វាយ​ធ្វើបាប​សឹងតែ​រាល់ថ្ងៃ​ទៅហើយ ដោយសារតែ​គាត់​ខឹង​នឹង​ក្មួយ​ស្រី​តែងតែ​លួច​របស់របរ អីវ៉ាន់​នៅក្នុង​ផ្ទះ ។ ក្មួយ​ស្រី​របស់គាត់​ដែល​យមក​ចិញ្ចឹម​នេះ គឺ​យក​មកពី​ខេត្តសៀមរាប​កាលពី​ខែកក្កដា ឆ្នាំ​២០១៣ ក្នុងពេលដែល​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​អស់ ។​ 10387677_1625418507684526_6089544259649307211_n

​ស្ត្រី​រូបនេះ​បាន​ប្រាប់ទៀតថា គាត់​មិនដឹងថា​ការ​វាយ​ធ្វើបាប​ក្មួយ​ស្រី​របស់ខ្លួន​នេះ វា​ខុស​ទៅនឹង​ច្បាប់​នោះទេ​។ ក្រោយពី​ធ្វើការ​សាកសួរ​ហើយ​ស្ត្រី​រូបនេះ ត្រូវបាន​អាជ្ញាធរ​ស្រុក​ដោះលែង​អោយមាន​សេរីភាព​វិញ មិនមាន​ការឃាត់ខ្លួន​ទេ ។​អាជ្ញាធរ​ស្រុក​បាន​ប្រាប់ថា ករណីនេះ​ជា​ករណី​ព្រហ្មទណ្ឌ ហើយនឹង​ប្រគល់​តួនាទី​នេះ ទៅ​សមត្ថកិច្ច​ជា​អ្នកអនុវត្ត​បន្ត ។​ 10609619_1625418431017867_1541093451517678605_n

​នៅ​ចំពោះមុខ​អាជ្ញាធរ​ស្រុក ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា ខ្លួន​នឹង​ឈប់​រស់នៅ​ជាមួយ​ម្តាយមីង​របស់ខ្លួន​ទៀតហើយ ព្រោះ​ការរស់នៅ​ជាមួយ​ម្តាយមីង មានតែ​ការ​វាយ​ធ្វើបាប​នាង​មិនដែល​លោះ​ថ្ងៃ​ណា​នោះទេ ធ្វើអោយ​នាង​បាក់​ស្លុត​ស្មារតី និង​រៀន​មិនបាន​ដិតដល់​នោះទេ ។​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​ពុំទាន់​បាន​ឃាត់ខ្លួន​ស្ត្រី​រូបនោះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ធ្វើការ​សាកសួរ​ហើយ​ដោះលែង​ទៅវិញ ៕ 10469453_1625418581017852_8057637261058959261_nសីលា