សមត្ថកិច្ច​ជំនាញ​មាន​ភាព​ធូររលុង​ចំពោះ​ឈ្មួញ​ដែល​ដើរ​ប្រមូល​ទិញ​ដើម​ធ្នង់​តាម​ស្រុកស្រែ​ហើយ​ដឹក​ចេញ​ជា​ហូរហែ​គ្មាន​ការទប់ស្កាត់​

0

កំពង់ឆ្នាំង​៖ ឈើ​ធ្នង់​ជា​ឈើប្រណិត​បច្ចុប្បន្ន​ត្រួវបាន​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ទាំង​ដើម​ទាំង​ឬ​ស នៅ​គ្រប់ទិសទី​ដោយសារ​តែ​ឈើ​ប្រភេទ​នេះ​វា​មិនសូវ​សំបូ​រហើយ គឺជា​ឈើប្រណិត​ប្រភេទ​លេខ​មួយ​ដែល​កំពុងតែ​មាន​តម្លៃនៅលើទីផ្សា​រ​ផង​នោះ​។​ជាក់ស្ដែង​មាន​គល់​ធ្នង់​១​ដើម​ដែល​គេ​គាស់​

ទាំង​ឬ​ស​មានមុខ​ខាងចុង​ប្រមាណ​ជាជាង​៦​តឹក  និង​មាន​ប្រវែង​ពី​ខាងចុង​មក​គល់​ជាង​៤​ម៉ែត្រ​ឈើ​នេះ​ត្រូវបាន​ឈ្មួញ​អង្កន់​ដើម​ដើម​និង​មែក​លក់​អស់ហើយ  នៅសល់​តែ​គល់​និង​ឬ​ស​កំពុង​ត្រៀម​ដឹក​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​
​    ​ឈើ​នេះ​ស្ថិ្តនៅ​ក្នុង​ភូមិ​អាឡែង ឃុំ​ជ្រៃ​បាក់  ស្រុករ​លារ​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង កន្លង មក នៅក្នុង​ភូមិ​ឃុំ​ខាងលើ​ត្រូវបាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដឹក​ចេញ​អស់​ជាច្រើន​ដើម​មក​ហើយ ទាំង​តូច ទាំង​ធំ  គ្មាន​ការបង្កា​ប​ពី​សមត្ថកិច្ច​ម្តងណា​ឡើយ  បើ​ទោស​ជា​ច្បាប់​បាន​ហាមឃាត់ ចំពោះ​ការកាប់​ដើមឈើ​ដែល​មាន​អាយុកាល​យូរអង្វែង​មក​ហើយ​ដោយ ក៏​សមត្ថកិច្ច​ជំនាញ​មិនដែល អនុវត្ត​តាម​ឬ​មាន​វិធានការ​ទប់ស្កាត់​នោះដែរ​។​
​    ​ជុំវិញ​ការដែល​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដើម​ធ្នង់​ខាងលើនេះ     លោកនាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ធ្លាប់បាន​ប្រាប់​អ្នកយកព័ត៏មាន​យើង​ថា​៖​ចំពោះ​ដើមឈើំៗ  របស់​ប្រជាពលរដ្ឋ​ដែល​ដុះ​នៅតាម​ដី​ភូមិ​ឬ​ក្បាល​ស្រែ​របស់​ពួកគាត់​គឺ​ពួកគាត់​អាច​កាប់​យក​ទៅ​ប្រើប្រាស់​បាន  តែ​ត្រូវ​ជំរាប​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​អោយ​បានដឹង​ជាមុន  ដោយឡែក​ចំពោះ​ឈ្មួញ​ដែល​ដែល​ដើរ​ប្រមូល​ទិញ  បើ​ចង់​ដឹក​ចេញ​ទៅ​កាន់​ស្រុក​ផ្សេង​ត្រូវតែ​សុំ​ច្បាប់​អនុញ្ញាតិ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​មុន​សិន ។​
​    ​តែ​ទោះជា​យ៉ាងនេះ​ក្តី​គេ​តែងតែ​សង្កេត​ឃើញ ក្រុម​ឈ្មួញ​ដើរម្រ​មូល​ទិញ និង​ដឹក​ចេញ​ឈើ​ធ្នង់​នេះ  ជា​ហូ​ហែរ ឯ​មន្ត្រី​ជំនាញ​ខ្លះ​មក​យក​តែ​លុយ    ធ្វើអោយ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​ទាំងនោះ ឡើយ  មិនដឹងថា​ពេល​ណា​ទេ​ទើប​មន្ត្រី​ទាំងនោះ​ភ្ញាក់រលឹក​ដឹង​ពី​តូរ​នាទី​របស់​ខ្លួន​នោះទេ ពិតជា​យ៉ាប់​មែនទែន​ហើយ  ៕
snapshot20140908080607 snapshot20140908080656