សំណូមពរ​សុំ​បើកផ្លូវ​ដើរ​លើ​ខ្នង​ប្រឡាយ​របស់​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ខ្មែរ​ដែល​ស្ថានីយ​ប្រេង​រំលោភ​យក​ត្រូវ​បរាជ័យ​ព្រោះ​អាជ្ញាធរ​ឃុំ​និង​ស្រុក​គ្មាន​ឆន្ទះ​ដោះស្រាយ​

0

កំពង់ឆ្នាំង​៖​ករណី​ម្ចាស់​ស្ថានីយ​ប្រេង​មួយ​កន្លែង​រំលោភ​យក​ផ្លូវ​ដើរ​ជា​សាធារណៈ​នៅ​លើ​ខ្នង​ប្រឡាយ ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ​ជិត​២​ឆ្នាំ​រួច​មក ដែលមាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​វេទិកា​សាធារណៈ​មួយ ជាង​២០​ថ្ងៃ​មក​ហើយ​នោះ មក​ដល់​នេះ​លោក​អភិ បាល​ស្រុក​រលាប្អៀរ​

បានអោយ​ម្ចាស់​ស្ថានីយ រើរុះ​តែ​សំ​យ៉ាប​ដំបូល​ទេ ចំណែក​របង​ដែក​ដែក​នៅតែ​បិតផ្លូវ​សាធារណៈ​ដើរ​មិន​រួច​ដដែល​។  ប្រជាពលរដ្ឋ​បាន​រិះគន់​អាធរ​ស្រុក​និង​ឃុំ​តោង​កន្ទុយ​គេ គ្មាន​ឆន្ទះ​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ​ឡើយ ស្នើ​សុំ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​ពិនិត្យ​ដោះស្រាយ​អោយ​ផង បើ​ដោះ​មិន​បាន​ទេ​គឺ​មានតែ​ប្តឹង​ទៅ​នាយក​រដ្ឋមន្ត្រី​និង​តំណាងរាស្ត្រ​។​
​    ​លោក ឈឹម វុ​ឌ្ឍា អភិបាល​ស្រុក​រលាប្អៀរ     បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​មុននេះ​ថា​៖​ក្រោយពី​មាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុងករណី​ខាងលើ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរ​ឃុំ    បាន​ធ្វើការ​កោះ​អញ្ជើញ​លោក ឡាក់ ឡេង ម្ចាស់​ស្ថានីយ​ប្រេង​មក​ដោះស្រាយ  នៅ​ក្នុង​ដំណោះស្រាយ​នេះ លោក ឡាក់​ឡេង បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា នឹង​រើរុស​សំ​យ៉ាប​ដំបូល និង​របង​ដែក​ចេញ​អោយអស់​ពី​លើ​ផ្លូវ​សាធារណៈ​នៅ​ថ្ងៃទី​០៤ ខែ​កញ្ញា ខាងមុខនេះ បើ​ខុស​និង​ពាក្យសន្យា លោក​និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​
​    ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​នាំគ្នា​ចុះទៅ​ពិនិត្យ​ជាក់ស្តែង ឃើញ​ស្ថានីយ​ប្រេង​ឈ្មោះ ឡាក់ ឡេង  រើរុះ​តែ​ដំបូល​សំ​យ៉ាប​តែប៉ុណ្ណោះ​ចំណែក​​របង​ដែក​ទុក​នៅ​ដដែល និង​នៅ​របង​ដី​ស្ថានីយ​ខាងក្រោយ ឃើញ​មានរ​បង​ដែក​បិតផ្លូវ​ដើរ​ជា​សាធារណៈ​ដដែល គ្មាន​អ្នកណា​អាច​ដើរ​ចេញចូល​បានឡើយ សូម្បី​តែ​ក្រុម​អ្នកយកព័ត៌មាន​យើង​សុំ​ដើរ​តាម​ផ្លូវ​ដែល​គេ​ពទ្ធ័​របង​យក​នោះ​ក៏​កូនស្រី​ម្ចាស់​ស្ថានីយ​មិន​អោយ​ដើ​រដែរ ចុះ​ទំរាំ​ប្រជាពលរដ្ឋ​អាច​ដើរ​ម្តេច​បាន​ទៅ​។ ករណីនេះ​គេ​យល់ថា គឺ​ម្ចាស់​ស្ថានី យ​ប៉ង​រំលោភ​យក​ដី​ផ្លូវ​ដើរ​ជា​សាធារណៈ​លើ​ខ្នង​ប្រឡាយ​របស់​ប្រជា​ពលរដ្ឋ​តែ​ម្តង​។​
​    ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​ខ្មែរ​សំដែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ដំណោះស្រាយ​ដោយ​​គ្មាន​ការទទួលខុសត្រូវ របស់​លោក​អភិបាលស្រុក និង​លោក​មេឃុំ​រលាប្អៀរ ដែល​ប្រជា​ពល​​រដ្ឋ​យល់ថា  អាជ្ញាធរ​ឃុំ​និង​ស្រុក​គ្មាន​ឆន្ទះ និង​មនសិការ ដោះស្រាយ​រឿង​នេះ​ជូន​ប្រជា​ពល​​រដ្ឋ​ឡើយ សង្ស័យ​ថា​អស់លោក​នាំគ្នា​ឃុបឃិត​ការពារ​ផលប្រយោជន៍​ម្ចាស់​ស្ថានីយ​ប្រេង ទើប​មិន​គិត​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ជាតិ​ជាធំ  គឺ​មិន​ដឹង​ថា​ពួកគេ​បាន​ផលប្រយោ      ជន៍​ចូល​ហោប៉ៅ​ប៉ុន្មាន​ទេ ទើប​គេ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បែបនេះ​។​
​    ​រឿង​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​ពិនិត្យ​ដោះស្រាយ​ផង​​នឹង​ប្រហែលជា​ពួកគាត់​ធ្វើ​ពាក្យ​ប្តឹងទៅ​សម្តេច​នាយ​យក​រដ្ឋមន្ត្រី និង​តំណាងរាស្ត្រ​វិញ​ហើយ​​ទើប​មាន​ប្រសិទ្ធិភាព​ដោះស្រាយ​ជាង​៕​

DSC06151 DSC06161